កុំ​៧​ប្រការ​គួរ​ចៀស​ឱ្យ​ឆ្ងាយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កុំ​៧​ប្រការ​គួរ​ចៀស​ឱ្យ​ឆ្ងាយ

1 ខែ មុន

តម្រា​ចា​រ្យ​បាន​ចែង​ថា ការងារ​ល្អ ត្រឹមត្រូវ សុចរិត យុត្តិធម៌​គួរ​ប្រកាន់​យក ឯ​ការងារ​ទុច្ចរិត អកុសល​គួរ​ចៀសវាង​ព្រោះ​ជា​ហេតុ​នាំទុក្ខ ឥតប្រយោជន៍​ដល់​ខ្លួនឯង ។ ខាងក្រោម​នេះ​ជា​បម្រាម​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ទេសនា​អប់រំ​ឱ្យ​មនុស្ស​ទាំងឡាយ​កុំ​ប្រកាន់​យក​គឺ​កុំ​៧​ប្រការ​ដូច​តទៅៈ…

តម្រា​ចា​រ្យ​បាន​ចែង​ថា ការងារ​ល្អ ត្រឹមត្រូវ សុចរិត យុត្តិធម៌​គួរ​ប្រកាន់​យក ឯ​ការងារ​ទុច្ចរិត អកុសល​គួរ​ចៀសវាង​ព្រោះ​ជា​ហេតុ​នាំទុក្ខ ឥតប្រយោជន៍​ដល់​ខ្លួនឯង ។ ខាងក្រោម​នេះ​ជា​បម្រាម​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ទេសនា​អប់រំ​ឱ្យ​មនុស្ស​ទាំងឡាយ​កុំ​ប្រកាន់​យក​គឺ​កុំ​៧​ប្រការ​ដូច​តទៅៈ

១- កុំ​ប្រព្រឹត្ត​ខុស​ក្នុង​កាម ប្រែចិត្ត​សាវា​ទៅ​លួចលាក់​មាន​ស្រី​កំណាន់​ដទៃ​ក្រៅ​អំពី​ភរិយា​របស់​ខ្លួន

២- កុំ​ជេរ​ប្រមាថ តិះដៀល​អ្នក​ដទៃ​ព្រោះ​គេ​មិន​យល់​ស្រប​ជាមួយនឹង​មតិយោបល់​របស់​យើង ។

៣- កុំ​សេព​គ្រឿង​ស្រវឹង​ទាំងឡាយ​ព្រោះ​ជា​ហេតុ​នាំ​ឱ្យ​ខាត​ប្រយោជន៍​សព្វបែបយ៉ាង ។
៤- កុំ​ជេរ​ប្រមាថ តិះដៀល​ព្រះសង្ឃ​ខ្មែរ ឬ​ជាតិ​សាសន៍​ខ្លួនឯង​ព្រោះតែ​ខ្លួនឯង​ជា​អ្នកបម្រើ​ការ​ឱ្យ​សាសនា​ដទៃ ។

៥- កុំ​លេងល្បែង​ភ្នាល់​ទាំងឡាយ​មាន​បៀ​-​អាប៉ោង​ជាដើម ព្រោះ​ល្បែង​មិន​ដែល​នាំ​មក​នូវ​សេចក្តីចម្រើន​ឡើយ ។

៦- កុំ​ជេរ​ប្រមាថ ប្រមាថ​ព្រះសង្ឃ​ដោយសារ​តែ​ចង់ឱ្យ​អ្នកបួស​ក្នុង​ពុទ្ធសាសនា​អាប់ឱន​តម្លៃ ។

៧- កុំ​សេពគប់​មនុស្ស​មិនល្អ ឬ​ហៅ​ថា​បុគ្គល​ពាល​ជា​ហេតុ​នាំ​ឱ្យ​កើត​វិបត្តិ​ផ្សេង​ៗ ។

កុំ​ទាំង​៧​ប្រការ​នេះ​ជា​ហេតុ​នាំ​ឱ្យ​ជីវិត​ចម្រើន​រុងរឿង រស់នៅ​ដោយ​ភាព​ត្រជាក់ត្រជំ​សុខសាន្ត​តរៀង​ទៅ ៕ សាន​ សារិន