ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​សម្គាល់​មនុស្ស​ដែល​មាន​ឧបការៈ​ចំពោះ​សង្គម

3 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​សង្គហវត្ថុ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា មនុស្ស​ដែល​មាន​ឧបការៈ​ចំពោះ​សង្គម​ជាតិ​ត្រូវ​ប្រកបដោយ​អង្គ​៤​គឺ : ១- ទាន : ការ​ឱ្យទាន​, ការ​ចេះ​ចែករំលែក​វត្ថុ ឬអ្វី​មួយ​ដល់​អ្នក​ដទៃ…

នៅ​ក្នុង​សៀវភៅ​សង្គហវត្ថុ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា មនុស្ស​ដែល​មាន​ឧបការៈ​ចំពោះ​សង្គម​ជាតិ​ត្រូវ​ប្រកបដោយ​អង្គ​៤​គឺ :

១- ទាន : ការ​ឱ្យទាន​, ការ​ចេះ​ចែករំលែក​វត្ថុ ឬអ្វី​មួយ​ដល់​អ្នក​ដទៃ ។

២- បិ​យ​វាចា : ពោល​ពាក្យពីរោះ​ស្តាប់​, មិន​ពោល​ពាក្យ​ទ្រគោះបោះបោក​ទៅ​កាន់​អ្នក​ដទៃ​, មិន​ប្រើស​ម្តី​អ​សីលធម៌ ។

៣- អត្ថចរិយា : ប្រព្រឹត្ត​ទ​ង្វើ​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ ឬ​សង្គម ។

៤- សមាន​ត្ត​តា : ប្រព្រឹត្ត​ខ្លួន​ស្មើ មិន​រើសអើង​អ្នក​ដទៃ មិន​មើលងាយមើលថោក​អ្នក​ដទៃ ។

មាតិកា​ធម៌​ទាំង​៤​ចំណុច​នេះ​លោក​ហៅ​ថា សង្គហធម៌​ក៏​បាន ព្រោះ​ជា​ការ​សង្គ្រោះ​ធំធេង​ណាស់​ចំពោះ​សង្គមមនុស្ស​រស់នៅ​ដោយ​មិន​មានការ​រើសអើង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ