រាជធានីភ្នំពេញ ៖ នៅពេលមនុស្សពីរនាក់ចាប់ដៃគ្នា កសាងជីវិតអាពាហ៍ពិពាហ៍ មិនមែនមានន័យថា ជាចំណងដ៏រឹងមាំ នៃសេចក្តីស្នេហានោះទេ បើសិនជាភាគីណាមួយមានចិត្តវៀចវេរ ជាក់ស្តែងក្តីស្រលាញ់របស់ស្រីស្រស់មួយរូប ដែលមានអាយុកាលជាង១១ឆ្នាំ ត្រូវឈានដល់ទីបញ្ចប់ទាំងឈឺផ្សារ ដោយសារតែភាពសាវារបស់បុរសមួយរូប ដែលមិនអាចឲ្យនាងអាចលើកលែងបាន ។
ជាក់ស្តែង តារាសម្តែង យ៉ាន ស្រីពេជ្រ និងជាពិធីការិនី ដែលជាតារាម្នាក់ធ្លាប់មានភាពល្បីល្បាញខ្លាំង ពេលនាងប្រឡូកក្នុងសិល្បៈ តែសុទ្ធចិត្តលះបង់ការងារសិល្បៈភ្លាមៗ ក្រោយពីនាងបានរៀបការកសាងគ្រួសាររួច ដើម្បីយកពេលរបស់ខ្លួនមើលថែស្វាមី និងកូន ដែលដំបូងឡើយជីវិតអាពាហ៍ពិពាហ៍របស់នាងពិតជាផ្អែមល្អែម និងមានក្តីសុខបំផុត ពេលមានចំណងដៃអាពាហ៍ពិពាហ៍របស់នាង និងសា្វមី នោះគឺវត្តមាកូនស្រីដ៏ស្រស់ស្អាតមួយរូប ចូលមកក្នុងជីវិតប្តី-ប្រពន្ធរបស់ពួកគេ ។
តែរឿងនឹកស្មានមិនដឹង អាចកើតឡើងជានិច្ច ស្រីស្រស់ យ៉ាន ស្រីពេជ្រ នៅរសៀលថ្ងៃទី១៣ មករា ២០២១នេះ ស្រាប់តែបង្កនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមអ្នកសិល្បៈ ដោយសារតែនាងបាន ប្រកាសថា នាងបានលែងលះ ស្វាមីរួចហើយ ។
អ្នកនាង យ៉ាន ស្រីពេជ្រ ដែលមានរូបសម្រស់ស្រស់សោភា សាច់សខ្ចី បានលាតត្រដាងនូវការបែបបាក់តាមរយៈសារបង្ហោះលើបណ្តាញសង្គមដែលមានខ្លឹមសារយ៉ាងដូច្នេះថា «ពីពេលនេះ ម៉ោងនេះទៅ យើងទាំងពីរនាក់ លែងពាក់ព័ន្ធអ្វីនឹងគ្នាទៀតហើយ ហើយក៍លែងជាប្តីប្រពន្ធនឹងគ្នាទៀតដែរ ពេលវេលារយៈពេល១១ឆ្នាំ ដែលយើងបានជួបគ្នា បានស្រលាញ់គ្នា កាន់ដៃគ្នា មានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ តែពេលនេះ វាបានចប់សប់គ្រប់អស់ហើយ ជួបគ្នាធ្វើអ្វី បើគង់នឹងមានថ្ងៃនេះ អ្វីដែលខ្ញុំស្អប់បំផុត គឺការបែកបាក់គ្នា ខ្ញុំបានព្យាយាមធ្វើគ្រប់យ៉ាងអស់ហើយ ដើម្បីតែគ្រួសារមួយនេះ និងមិនចង់អោយកូនខ្ញុំកំព្រាឪពុកដូចខ្ញុំទៀត » ។
តារាសម្តែង ស្រីពេជ្រ ជាម្តាយរបស់កូនស្រីម្នាក់ បានបន្តថា «តែអ្វីដែរខ្ញុំទទួលបានមកវិញ គឺមានតែភាពផិតក្បត់លួចលាក់ តែផ្លូវមួយនេះបងជាអ្នកជ្រើសរើស ពាក្យសុំទោសមួយម៉ាត់ វាមិនអាចកែប្រែអ្វីបានទៀតទេ គ្រប់យ៉ាងវាហួសពេលអស់ហើយ បងបានសម្រេចចិត្តក្បត់ខ្ញុំរួចទៅហើយ ថែមទាំងធ្វើអោយស្រីម្នាក់នោះមានកូនជាមួយបងថែមទៀត តើបងគិតថា វាជារឿងលេងសើចមែនទេ ពាក្យសុំទោស វាមិនអាចលុបលាងកំហុស និងការឈឺចាប់ស្ទើរស្លាប់ ស្ទើររស់ដែរបងបានធ្វើមកលើខ្ញុំបានទេ ហើយគ្រួសារមួយនេះគឺបងជាអ្នកបំផ្លាញវាដោយផ្ទាល់ដៃរបស់បង អ៊ីចឹងហើយ បងមិនបាច់ស្តាយក្រោយទៀតទេ បងទៅចុះ ទៅនៅជាមួយគេ អោយមានក្តីសុខចុះ កុំបារម្ភ កូនស្រីយើងមួយខ្ញុំ នឹងមើលថែគាត់អោយបានល្អបំផុត ដោយដៃរបស់ខ្ញុំផ្ទាល់» ។
យ៉ាន ស្រីពេជ្រ ធ្លាប់ធ្វើជាពិធីការិនីផងដែរនោះ បានបន្ថែមថា «ហើយក៏សុំផ្តាំទៅស្រីម្នាក់នោះ ដែលព្យាយាមមកបំផ្លាញគ្រួសារគេ ទាំងដឹងថា គេមានប្រពន្ធមានកូនហើយ នៅតែទុកកូន ដើម្បីបញ្ឈឺចិត្តប្រពន្ធគេ និងទាក់ប្តីគេ ចង់អោយគ្រួសារគេបែកបាក់គ្នានោះ ពេលនេះ នាងបានដូចចិត្តហើយ តែកុំភ្លេចថា កម្មពារ វាមានពិតណា នាងសាងអ្វីដាក់ខ្ញុំ និងគ្រួសារខ្ញុំកម្មពារនោះនាងអ្នកទទួលយកចុះ ថ្ងៃនេះ នាងអាចសប្បាយ នៅពេលដែលឃើញខ្ញុំយំ តែថ្ងៃក្រោយ អាចជាវេនរបស់នាង ក៏ថាបាន ខ្ញុំស្លូតណាស់ មិនធ្វើអ្វីនាងទេ ព្រោះខ្ញុំមានតំលៃជាមនុស្ស ហើយនេះ ក៏ជាសារ ផ្តាំទៅមនុស្សប្រុសទាំងទ្បាយ ដែរមានប្រពន្ធហើយ មុននឹងចង់យកស្រីក្រៅ មកលេងសើច ត្រូវគិតអោយបានច្បាស់ថា តើវាអាចបំផ្លាញគ្រួសារយើងដែររឺអត់ ? កុំអោយមានវិបត្តិសារី ដោយសារតែការលេងសើចរបស់យើង ព្រោះវាអាចធ្វើអោយយើងបាត់បង់គ្រប់យ៉ាង ក៏ថាបាននៅថ្ងៃណាមួយ ។ ជីវិតពិតនៃស្នេហា មានជួបហើយក៍មានបែក » ។
សូមអានកិច្ចព្រងព្រៀងលែងលះមានដូចខាងក្រោម ៖














<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ