រាជធានីភ្នំពេញ ៖ បវរកញ្ញាចក្រវាឡលេខ៣ ២០២០ ឌី សារៈក្ខិតា ដែលបានបាត់វត្តមានភ្លាមៗ ក្រោយពេលទទួលតំណែង បានក្លាយជាប្រធានបទសួរនាំ។ នាងត្រូវបានអ្នករៀបចំកម្មវិធីអះអាងហើយថា ដោយសារមានជំងឺត្រូវសម្រាកអោយច្រើន។ រហូតមកទល់ពេលនេះ នាងបានធូរស្បើយ ហើយក៏បង្ហាញមុខជាថ្មីជាមួយឈុតមួយបែបខ្មែរយ៉ាងស្រស់ប្រណីតប្លែកផងដែរ។
អំឡុងពេលសម្រាកកាយ ពួនព្យាបាល សារៈក្ខិតា បានត្រូវរងនូវព័ត៌មានវាយបកខ្លះៗ ដោយមានអ្នកខ្លះថា អាក់អន់ចិត្តរឿងប្រឡងដែលទំនងបំផុតតំណែងលេខ១ទើបសម។ ខ្លះនិយាយទៀតថា នាងមិនចង់ប្រកួតចេញមុខទៀតនោះទេ ពេលទទួលបានលទ្ធផលមិនសូវសម។ មិនសម្ងំ ឌី សារៈក្ខិតា បានចេញសារបង្ហោះព្រមានរាល់ការសន្និដ្ឋានណាមិនសមរម្យ និងប្រើពាក្យចាត់ការតាមច្បាប់ ព្រោះមិនបានរត់គេច ឬរត់ទៅណានោះឡើយ។ធាតុពិត គឺនាងនៅសម្រាកព្យាបាលតាមការណែនាំរបស់លោកគ្រូពេទ្យ ដាក់អោយ។
យ៉ាងណា ពេលនារីសម្រស់ស្អាតកែវភ្នែកស្រទន់ ដងខ្លួនស្រឡូន ឌី សារៈក្ខិតា បានវិលមកវិញ ជាមួយភ្លាមស្រស់បស់ និងថែមទាំងថតឈុត សម្លៀកបំពាក់បុរាណខ្មែរឈ្មោះ «នាងឧបណារី» ។ នាងឧបណារី គឺជាកូនស្រីនៃស្ដេចកិន្នរ មានឈាមជ័យម្ដាយជាមនុស្ស នាងមានរូបរាងជាមនុស្សពេញលេញ តែដោះស្លាបជាបក្សី។ នាងមានរូបឆោមលោមពណ៌ស្អាតដូចទេពធីតា មានក្លិនខ្លួនក្រអូបដូចផ្ការ ចរិតចរិយាល្អរមទម គួរជាទីគាប់ហឫទ័យ ! តួរឈុតនេះ ដកស្រង់ចេញពីចរិចិយាទន់ភ្លន់ មិនចេះឆ្មើងឆ្មៃនៃ model ផ្ទាល់តែម្ដង ។
មានការសរសើរយ៉ាងខ្លាំងថា នាងស្អាតណាស់ និងខ្លះថា មកវិញ សារៈក្ខិតា និងកាន់តែលេចធ្លោ ហើយទទួលបានការងារច្រើនជាមួយសិល្បៈ និងកាន់តែល្បីល្បាញលើសមុន។