ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វ័យ​៥៩​ឆ្នាំ​ម្នាក់​ជា​អ្នក​សម្អាត​នៅ​សាលាក្រុង​បា​វិត ធ្លាក់​ពីលើ​ម៉ូតូ​ស្លា.ប់​សង្ស័យ​ខ្យល់គ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ករណី​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅ​សាល​ក្រុង​បា​វិត​ដោយ​បុរស​ម្នាក់​ឈ្មោះ ញ៉ឹ​ក មុន្នី​ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​អ្នក​សម្អាត​អនាម័យ​នៅ​សាលាក្រុង​បា​វិត​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​កំពុង​អង្គុយ​នៅ​លើ​ម៉ូតូ​ខាង​មុខ​អគារ​សាលាក្រុង ស្រាប់តែ​ប្រកាច់​ធ្លាក់​ពីលើ​ម៉ូតូ​បោក​ក្បាល​មក​ក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​។ ករណី​អ្នក​អនាម័យ​ប្រកាច់​ស្លាប់​នេះ​កើតឡើង​នៅ​វេលា​ម៉ាង​៩​ព្រឹក…

ខេត្តស្វាយរៀង ៖ មាន​ករណី​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅ​សាល​ក្រុង​បា​វិត​ដោយ​បុរស​ម្នាក់​ឈ្មោះ ញ៉ឹ​ក មុន្នី​ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​អ្នក​សម្អាត​អនាម័យ​នៅ​សាលាក្រុង​បា​វិត​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​កំពុង​អង្គុយ​នៅ​លើ​ម៉ូតូ​ខាង​មុខ​អគារ​សាលាក្រុង ស្រាប់តែ​ប្រកាច់​ធ្លាក់​ពីលើ​ម៉ូតូ​បោក​ក្បាល​មក​ក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​។ ករណី​អ្នក​អនាម័យ​ប្រកាច់​ស្លាប់​នេះ​កើតឡើង​នៅ​វេលា​ម៉ាង​៩​ព្រឹក ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​ខាង​មុខ​អគារ​សាលាក្រុង​បា​វិត ស្ថិត​នៅ​ភូមិ​តា​បិ​ប​សង្កាត់​បា​វិត ក្រុង​បា​វិត​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ញ៉ឹ​ក​មុន្នី ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​ជា​អ្នក​បោសសម្អាត ធ្វើ​អនាម័យ​នៅ​សាលាក្រុង​បា​វិត មាន​ទីលំនៅ​ភូមិ​ថ្នល់កែង​សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត​។ ប្រភព​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ មាន​ប្រវត្តិ​ជំងឺ​សួត រ៉ាំរ៉ៃ ហើយ​បាន​កំពុង​ប្រ​ថ្នាំ​ព្យាបាល ហើយ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​គឺ ទៅ​សាលាក្រុង​ដើម្បី​បើក​ប្រាក់ខែ ក្រោយ​ពី​បាន​ចាំ​បើក​ប្រាក់ខែ​នោះ​គឺ​បាន​ធ្វើការ​សម្អាត បន្ទប់ធ្វើការ​ក្នុង​សាលាក្រុង រួច​ដើរ​ប្រមូល​សម្រាម និង​សម្បក​កំប៉ុង​អេ​ត​ចាយ​ក្នុង​បរ​វេន​សាលាក្រុង​រួច​ទំនង​អស់កម្លាំង​ក៏​សម្រាក​ទៅ​អង្គុយ​នៅ​លើ​ម៉ូតូ មួយសន្ទុះ​ស្រាប់តែ​ដួល​ផ្ងារ​ក្រោយ​ធ្លាក់​បោក​ក្បាល​មក​លើ​ដី បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​។​

បន្ទាប់​មក​សមត្ថកិច្ច​បាន​រាយការណ៍​មក​លោកស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ដើម្បី​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លទ្ធផល​ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ខ្យល់គ​គាំងបេះដូង​ស្លាប់​។ ក្រោយ​ពី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ក៏​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ បើ​តាម​មន្ត្រី​សាលាក្រុង​បា​វិត​ម្នាក់​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ជា​កម្មករ​អនាម័យ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​ឲ្យ​មក​ជួយ​ធ្វើការ​អនាម័យ​នៅ​សាលាក្រុង​បា​វិត ហើយ​គាត់​បាន​សម្រាក​ទៅ​ព្យាបាល​ជំងឺ​មួយ​រយៈ​ហើយ ទើបតែ​ព្រឹក​កើតហេតុ​បាន​មក​បើក​ប្រាក់ខែ និង​ឆ្លៀត​សម្អាត សាលាក្រុង​រួច​ដើរ​រើស​សម្បក​កំប៉ុង​រួច​អង្គុយ​លេង​នៅ​លើ​ម៉ូតូ​ស្រាប់តែ​ដួល​ធ្លាក់​ពីលើ​ម៉ូតូ​ផ្ងារ​ក្រោយ​ស្លាប់​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២០ អនុ​សាខា​កាកបាទក្រហម​ក្រុង​បា​វិត​បាន​នាំ​យក​អំណោយ និង​ថវិកា​របស់​លោក​ឣ​ភិ​បាល​ខេត្ត ព្រមទាំង​ក្រុមការងារ​មក​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​លោក ញឹក មុន្នី ស្ថិត​នៅ​ភូមិ​ថ្នល់កែង​សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត រួម​មាន​សម្ភារ អង្ករ ១០០​គីឡូ ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ ទឹក​សុទ្ធ ៤​យួរ និង​ថវិកា ១០០,០០០ រៀល ព្រមទាំង​ថវិកា​ក្រុមការងារ​សាលាក្រុង​១,៤១០,០០០​រៀល និង ២០០​ដុល្លារ​ផង​ដែរ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ