ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកប្រពន្ធដែលរបួសទៅផ្ទះ ស្រាប់​តែ​​​អស់​ទាំងម៉ូតូ និង​លុយ​​​៥០០ដុល្លារ​​តាម​ផ្លូវ​

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ជនសង្ស័យ​ជា​ក្រុម​ចោរប្លន់​ម្នាក់ ក្នុង​ចំណោម​បក្សពួក​៦​នាក់ ត្រូវ​បាន​កំលាំង​នគរបាល​ខេត្ត​និង​ស្រុក​ស្ទាក់​ចាប់​បាន ក្រោយ​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ពី​​បុរសម្នាក់​បាន​សម្រេច តែ​រត់​មិន​រួច​ ព្រោះ​ត្រូវ​ជន​រង​គ្រោះ​ស្គាល់​មុខ​ ។ ហេតុ​ការ​ណ៌​​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦​…

ខេត្ត​ព្រៃវែង ៖ ជនសង្ស័យ​ជា​ក្រុម​ចោរប្លន់​ម្នាក់ ក្នុង​ចំណោម​បក្សពួក​៦​នាក់ ត្រូវ​បាន​កំលាំង​នគរបាល​ខេត្ត​និង​ស្រុក​ស្ទាក់​ចាប់​បាន ក្រោយ​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ពី​​បុរសម្នាក់​បាន​សម្រេច តែ​រត់​មិន​រួច​ ព្រោះ​ត្រូវ​ជន​រង​គ្រោះ​ស្គាល់​មុខ​ ។

ហេតុ​ការ​ណ៌​​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦​ ធ្នូ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១៧ ត្រង់​ចំណុច​ភូមិ​ស្ដៅ ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

​ក្រុម​ចោរ​មាន​គ្នា​ចំនួន​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ចំណែក​ម៉ូតូ​​មួយគ្រឿង​ដែល​ក្រុម​ចោរប្លន់​យក​ទៅ​បាត​ ​ម៉ាក​ហុងដា​ ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ​កណ្តាល 1AB-3602 ជា​កម្មសិទ្ធិ​របស់​ជន​រង​គ្រោះ​ឈ្មោះ សួង រ៉េ​ត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្វិត ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

យោង​តាម​ប្រភព​ព​ត៌​មាន​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​កំពុង​តែ​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​ឈ្មោះ អ៊ុត យ៉​ន អាយុ​៥២​ឆ្នាំ ដែល​មាន​របួស​ដៃ​ឆ្វេង​ស្រាប់ ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​៣​គ្រឿង​ ក្នុង​នោះ​​​មួយគ្រឿង​ម៉ាកហុង​ដា ស៊េរី​ឆ្នាំ​2018 ព​ណ៌​ខ្មៅ, មួយគ្រឿង​ម៉ាក​គុប​ជ្រុង​ និង​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​នោះទេ​ មាន​គ្នា​៦​នាក់ បាន​ជិះ​មក​អែប​ម៉ូតូ​គាត់ ហើយ​បាន​ធាក់​ម៉ូតូ​គាត់​អោយ​ដួល រួច​ក៏​ប្លន់​យក​ម៉ូតូ​គាត់​ជិះ​រត់គេច​ខ្លួន​ទៅ​ទិស​ខាងលិច​អស់​ទៅ ហើយ​នៅ​លើ​ម៉ូតូ​នោះ ក៏​ជាប់​ដោយ​ទាំង​កាបូបស្ពាយ​មួយ ដែល​មាន​ប្រាក់​ក្នុង​នោះ​ចំនួន​៥០០​ដុល្លារ​ផង​ដែរ​។

តាម​ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ដែល​ក្រុម​ចោរ​​គេចខ្លួន​​ទៅ​អស់ រូប​គាត់​និង​ប្រពន្ធ ក៏​នាំ​គ្នារ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​ធា​យ អោយ​ជួយ​អន្តរា​គម​ន៍​ភ្លាម​ៗ ដោយ​ក្នុង​ចំណោម​ក្រុម​ចោរ​ទាំងនោះ ពួក​គាត់​បាន​ស្គាល់​ច្បាស់​ម្នាក់​គឺ​ឈ្មោះ ជុំ ច​ន្នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ដែល​ជា​អ្នក​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​។

ចំណែក​ខាង​សមត្ថកិច្ច​ស្រុក​បាភ្នំ​បានអោយ​ដឹង​ដែរ​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពីជនរងគ្រោះ​​ខាងលើ​នេះ​ភ្លាម លោក​អធិការ​ស្រុក​បាភ្នំ បាន​ដឹកនាំ​កំលាំង​ចុះ​ស្ទាក់​គ្រប់​ច្រក និង​តាម​ស្រាវជ្រាវ​រកមុខ​សញ្ញា​ក្រុម​ចោរ រហូត​ធ្វើការ​ចាប់​ឃាត់ខ្លួន​ក្រុម​ចោរ​បាន​ម្នាក់​ឈ្មោះ ជុំ ច​ន្នី នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​២៧​ ធ្នូ និង​ដកហូត​បាន​វត្ថុ​តាង​ម៉ូតូ​គុប​ជ្រុង​មួយ​គ្រឿង ដែល​គេ​ជិះ​ធ្វើ​សកម្មភាព​ប្លន់​ជន​រង​គ្រោះ​កាលពី​យប់ ។ ដោយ​ឡែក​បក្ខ​ពួក​ក្រុម​ចោរ​ចំនួន​៥​នាក់​ទៀត សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​អស់ហើយ និង​ពេល​នេះ​កំពុង​ស្វែងរក​ចាប់ខ្លួន ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជនសង្ស័យ ជុំ ច​ន្នី ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង នៅ​រសៀល​ថ្ងៃ​ទី​២៨​ធ្នូ ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ធ្នូ​នេះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ