ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះលក់សាំង និងជួសជុល​រថយន្ត រាលដល់ ៤ខ្នងទៀត

3 ឆ្នាំ មុន
  • ព្រះសីហនុ

ព្រះ​សីហនុ​៖ ផ្ទះ​​​អ្នក​​​​លក់​សាំង ​ជាប់​យានដ្ឋាន​ជួសជុលរថយន្ត បានឆាបឆេះ ពេល​បូម​​ដាក់​ដប កាលពីរសៀលថ្ងៃទី៥ ខែធ្នូ។ ផ្ទះ​​​ឆេះ​នេះ​​ មានទីតាំង​ស្ថិត​នៅ​​ជិត​រង្វង់​មូល​វិថី​សម្តេចសង្ឃទេពវង្ស ក្នុងក្រុម១…

ព្រះ​សីហនុ​៖ ផ្ទះ​​​អ្នក​​​​លក់​សាំង ​ជាប់​យានដ្ឋាន​ជួសជុលរថយន្ត បានឆាបឆេះ ពេល​បូម​​ដាក់​ដប កាលពីរសៀលថ្ងៃទី៥ ខែធ្នូ។ ផ្ទះ​​​ឆេះ​នេះ​​ មានទីតាំង​ស្ថិត​នៅ​​ជិត​រង្វង់​មូល​វិថី​សម្តេចសង្ឃទេពវង្ស ក្នុងក្រុម១ ភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

​របាយការណ៍របស់​អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីអគ្គិ​ភ័យនេះ បណ្តាល​មកពីឆ្លងចរន្តអគ្គិសនីចេញពីក្បាលអាគុយ នៅក្នុងយានដ្ឋានជួសជុលរថយន្ត ខណៈអាជីវករលក់សាំងក្បែរនោះ កំពុងតែបង្ហូរសាំងដាក់ដប ​ក៏បង្កឲ្យឆាបឆេះផ្ទះអស់​ចំនួន ៥ខ្នង។ ផ្ទះ​លក់ប្រេងសាំង ប្រេងម៉ាស៊ូត សិប្បកម្មដែក និងជួសជុល​រថយន្ត មាន​ម្ចាស់ផ្ទះ ឈ្មោះ សួន សារិទ្ធ ហៅ តឿ ភេទប្រុស អាយុ ៤៩ឆ្នាំ។ ម្ចាស់ផ្ទះនេះ រងរបួស​ដោយសារភ្លើងឆេះរលាក បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ​ចំណែក​ម្ចាស់ផ្ទះ ដែលរងការខូចខាត​ ៤ផ្ទះទៀត រួមមាន ១.ហួត សារ៉ន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរជាងជួសជុលរថយន្ត និងសិប្បកម្មដែក​។ ២. សារិទ្ធ អាយុ ៣៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ។ ៣.កៅ យុទ្ធីយ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរលក់ទូរស័ព្ទ (ខូចខាតទាំងស្រុង)។ ៤. កៅ ឡាដា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរលក់កាហ្វេ (ខូចខាតទាំងស្រុង)។

គ្រោះអគ្គិភ័យនេះ បណ្តាលឲ្យឆេះខូចខាត​រថយន្ត ចំនួន ០២គ្រឿង រួមមាន រថយន្ត ម៉ាក់លុចស៊ីស RX 330 ខូចខាតទាំងស្រុង និង Hyundai ចំណុះ ១តោន ឆេះរោល​មួយចំហៀង។ ក្រៅពីនោះ ក៏ខូចខាតម៉ូតូ ចំនួន ១៧គ្រឿង។ ក្នុងនោះ តូបលក់ទូរស័ព្ទ និងតូបលក់កាហ្វេ ដែលនៅជាប់នោះ ត្រូវឆេះខូចខាតសម្ភារៈទាំងស្រុង​។

លោក ឆាយ សុគន្ធដា អភិបាល​ស្រុកស្ទឹងហាវ ​បានឲ្យដឹងថា ក្នុងប្រតិបត្តិការ​ជួយ​អន្តរាគមន៍ ក្នុងករណី​អគ្គិភ័យ​នេះ​ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន ១២គ្រឿង ប្រើប្រាស់ទឹកអស់២៥ ស៊ីទែន៕ ​  រស់ ភីណា ​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ