ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អន មុនី​រឹទ្ធ​ថា ចង់​ជោគជ័យ​ជា​អ្នក​ដឹក​នាំ​​សម្តែង ចាំបាច់​ត្រូវ​ដឹង​គន្លឹះ​ទាំង​៣​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក អន មុន្នី​រឹទ្ធ បាន​បង្ហាញ​គន្លឹះ​មួយ​ចំនួន ក្នុង​នាម​ជា​ដឹកនាំ​សម្តែង​មួយ​រូប​ដែល​អាច​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​អាជីព​មួយ​នេះ​។ ក្នុង​នាម​ជា​អ្នកដឹកនាំ​សម្តែង​ដែល​មាន​បទពិសោធន៍​ប្រមាណ​ជាង​១០​ឆ្នាំ​នេះ ផលិតករ​វ័យក្មេង​រូប​នេះ​បាន​សម្រេច​ជោគជ័យ​ជា​បន្ត​បន្ទាប់​​ក្នុង​ការ​ចូលរួម​ផលិត​វី​ដេ​អូ​ចម្រៀង​ឱ្យ​ផលិតកម្ម​ធំ​ៗ​ជា​បន្តបន្ទាប់​។ ដើម្បី​សម្រេច​ជោគ​ជ័យ​លើ​វិ​ថី​មួយ​នេះ…

រាជធានី​ភ្នំពេញ ៖ លោក អន មុន្នី​រឹទ្ធ បាន​បង្ហាញ​គន្លឹះ​មួយ​ចំនួន ក្នុង​នាម​ជា​ដឹកនាំ​សម្តែង​មួយ​រូប​ដែល​អាច​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​អាជីព​មួយ​នេះ​។ ក្នុង​នាម​ជា​អ្នកដឹកនាំ​សម្តែង​ដែល​មាន​បទពិសោធន៍​ប្រមាណ​ជាង​១០​ឆ្នាំ​នេះ ផលិតករ​វ័យក្មេង​រូប​នេះ​បាន​សម្រេច​ជោគជ័យ​ជា​បន្ត​បន្ទាប់​​ក្នុង​ការ​ចូលរួម​ផលិត​វី​ដេ​អូ​ចម្រៀង​ឱ្យ​ផលិតកម្ម​ធំ​ៗ​ជា​បន្តបន្ទាប់​។ ដើម្បី​សម្រេច​ជោគ​ជ័យ​លើ​វិ​ថី​មួយ​នេះ លោក អន មុន្នី​រឹទ្ធ បាន​បង្ហាញ​នូវ​គោលការណ៍​គ្រឹះ​សំខាន់​ចំនួន​៣ ក្នុង​នាម​ជា​ផលិតករ​មួយ​រូប​។

លោក អន មុន្នី​រឹទ្ធ បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា ប្រសិនបើ​យើង​ចង់​ក្លាយជា​ផលិតករ​មួយ​រូប​នោះ គឺ​ចាំបាច់​ត្រូវ​ដឹង​ពី​គោលការណ៍​គ្រឹះ​ចំនួន​៣​នោះ គឺ ការ​ធ្វើ​សាច់​រឿង​, វេ​យ្យក​រណ៍​ប្លង់ និង​ការ​ប្រើប្រាស់​ភ្លើង​។

លោក​បញ្ជាក់​ថា មុន​នឹង​យក​អាច​ផលិត​សាច់​រឿង​មួយ​ចេញ​ជា​វី​ដេ​អូ​បាន គឺ​យើង​ត្រូវ​យល់​ពី​អត្ថន័យ​ខ្លឹមសារ​នៃ​រឿង ឬ​ក៏​បទ​ចម្រៀង​នោះ​ឱ្យ​បាន​ច្បាស់​ជា​មុន​សិន​។ រួច​ហើយ​យើង​ត្រូវ​សិក្សា​ពី​ផ្ទៃរឿង​ទាំងមូល បុព្វហេតុ​តួអង្គ និង​សិក្សា​ទីតាំង​ឱ្យ​ត្រូវ​នឹង​ផ្ទៃរឿង​។

លោក​បន្ថែម​ថា ពាក់ព័ន្ធ​វេ​យ្យក​រណ៍​ប្លង់​វិញ ប្រសិនបើ​យើង​មិន​យល់​ពី​វេ​យ្យក​រណ៍​ប្លង់​នោះ​ទេ យើង​កុំ​ហៅ​ខ្លួនឯង​ជា​អ្នកដឹកនាំ​សម្តែង ព្រោះ​ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​តែ​យល់​។ លោក​បញ្ជាក់​ថា កាលណា​យើង​យល់​ពី​ប្លង់​នីមួយ​ៗ​ហើយ​នោះ គឺ​យើង​ក៏​យល់​ពី​វេ​យ្យក​រណ៍​ភ្លឺ​ផង​ដែរ​ថា តើ​យើង​ត្រូវ​ប្រើប្រាស់​ភ្លើង​បែប​ណា?

លោក​ថា ការ​វ៉ៃ​ភ្លើង គឺ​យើង​ត្រូវធ្វើ​ទៅ​តាម​សាច់​រឿង តាម​តួអង្គ និង​តាម​ប្លង់​នីមួយ​ៗ​។

គួរ​បញ្ជាក់​ថា ក្នុង​វ័យ​៣០​ឆ្នាំ​លោក អន មុន្នី​រឹទ្ធ បាន​ចូលរួម​ដឹកនាំ​ផលិត​វី​ដេ​អូ​ចម្រៀង​លើស​ពី​100​បទ​ជាង សម្រាប់​រយៈពេល​12​ឆ្នាំ​មកនេះ​។ ចំពោះ​បទ​ដែល​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ​មាន​ចម្រៀង​2​បទ គឺ​បទ «​ដល់ក​បែក​ក៏​បែក​ទៅ​» របស់​តារាចម្រៀង ខេមរៈ សិរីមន្ត ជា​ស្នាដៃ​ដំបូង​របស់​ផលិតកម្ម​សាន់​ដេ និង​បទ «​វាល​ត្រែង​វាលស្មៅ​» របស់ ខេមរៈ សិរីមន្ត ដដែល និង​ជា​ស្នាដៃ​ដំបូង​ក្នុង​ផលិតកម្ម រស្មី​ហង្ស​មាស​។

លោក​បញ្ជាក់​ថា ទៅ​ថ្ងៃ​មុខ លោក​មាន​សេចក្ដី​ប្រាថ្នា ចង់​ក្លាយជា​អ្នកដឹកនាំ​ផលិត​រឿង​ប្រវត្តិ​សាស្ត្រ​របស់​ខ្មែរ​មួយ​រូប​។

បើ​តាម​លោក អន មុន្នី​រឹទ្ធ ស្រប​តាម​ភាព​រីក​ចម្រើន​លូតលាស់​គ្រប់​វិស័យ​ក្រោម​ការ​ដឹកនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន លោក​ឃើញ​ថា សិល្បៈ​ខ្មែរ​មាន​ភាព​រីក​ចម្រើន​ឆាប់រហ័ស ដូច្នេះ​ធនធានមនុស្ស​ក៏​មាន​ច្រើន វិស័យ​សិល្បៈ​របស់​យើង​អាច​នឹង​មានការ​រីក​ចម្រើន​ដូច​ទៅ​នឹង​ប្រទេស​ជិតខាង​នា​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ