ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍ និង​​ព្រី​ម លី​ហ្សា ពិបាក​ជួប​គ្នា ត្រឹម​​នឹក​រលឹក​ពី​ចម្ងាយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​ព្រី​ម លី​ហ្សា បាន​បើក​បង្ហាញ​ស្នេហា​ជា​លើក​ដំបូង​ជាមួយ​បុរស​ក្រៅ​ស្រុក ។ កន្លង​មក​នាង​មិន​ដែល​បង្ហាញ​រឿង​នេះ​ទេ ។ មិត្ត​ហ្វេ​ស​ប៊ុ​ក…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​ព្រី​ម លី​ហ្សា បាន​បើក​បង្ហាញ​ស្នេហា​ជា​លើក​ដំបូង​ជាមួយ​បុរស​ក្រៅ​ស្រុក ។ កន្លង​មក​នាង​មិន​ដែល​បង្ហាញ​រឿង​នេះ​ទេ ។

មិត្ត​ហ្វេ​ស​ប៊ុ​ក និង​មិត្ត​សិល្បៈ​ចាប់អារម្មណ៍​ពេល​ដែល​តារា​សាច់​សខ្ចី​រូប​នេះ​ប្រកាស​ពី​ស្នេហា​របស់​​ខ្លួន​តាម​ហ្វេ​ស​ប៊ុ​ក ។ នាង​ហាក់​ស្ងប់ស្ងាត់​ព័ត៌មាន​ស្នេហា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ។
ព្រី​ម លី​ហ្សា បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​នាង ថ្មី​ៗ​នេះ​ថា «​នឹក​មនុស្ស​ប្រុស​ម្នាក់​ដែល​នៅ​ក្រៅប្រទេស ស្រលាញ់​គ្នា​រយៈពេល​៤​ឆ្នាំ​ហើយ ឪពុក​ម្ដាយ​ទាំង​សងខាង​ក៏​បានដឹង​ឮ​ដែរ ហើយ​អ្វី​ដែល​សំខាន់​ពេល​នេះ គឺ​ពិបាក​ជួប​គ្នា​ខ្លាំង​ណាស់​មាន​អ្នក​ណា​ដូច​ជា​ខ្ញុំ​ទេ »​។

ជា​មួ​​យ​នឹង​ការ​បង្ហើប​ពី​ការ​ទិញ​កាដូ​ចិញ្ចៀន​ពី​បុរស​រូប​នោះ​ជូន​នាង​ក្នុង​ពិធី​ខួបកំណើត​នោះ ព្រី​ម លី​ហ្សា បញ្ជាក់​ថា «​ពិតប្រាកដ​ណាស់​ចិញ្ចៀន​នោះ​គឺជា​ចិញ្ចៀន​ដែល​គាត់​កាដូ​ជូន​ខ្ញុំ​នៅ​ថ្ងៃ​កំណើត​​របស់ខ្ញុំ នៅ​ថ្ងៃ​ខាង​មុខ​នេះ​ថ្ងៃ​ទី​២៥ ខែ​១២ តែ​អ្វី​ដែល​សំខាន់​ម្ចាស់​ចិញ្ចៀន​គឺ​នៅ​ដល់​សហរដ្ឋអាមេរិក​ឯណោះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​អត់​សប្បាយចិត្ត​សោះ »​។

នេះ​ចាត់ទុកជា​លើក​ទី​មួយ​ហើយ​ដែល​ព្រី​ម លី​ហ្សា បាន​បើក​បង្ហាញ​ពី​ស្នេហា​ជា​សាធារណៈ ក្នុង​ពេល​ដែល​នាង​ហាក់​មិន​បាន​បង្ហាញ​ពី​ជីវិត​ឯកជន​ច្រើន ក្រៅពី​ការ​បង្ហាញ​ឈុត​សម្លៀក​បំពាក់​ប្លែក និង​មាន​តម្លៃ​ថ្លៃ​តាម​ហ្វេ​ស​ប៊ុ​ក និង​អ៊ីន​ស្ត្រា​ក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ