ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទា​ទោស​ជន​ជាតិ​​អូស្ត្រាលី​ម្នាក់​ដាក់គុក​៥​ឆ្នាំ និង​បណ្តេញ​ចេញពី​ប្រទេស​ពីបទ​រំលោ.ភ​សេពសន្ថវៈ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា តុលាការ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាតិ​អូស្ត្រាលី​ឈ្មោះ ​chorch mosraly អាយុ​៥៣​ឆាំ្ន ដាក់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ​ពី​បទ​រួម​ភេទ​ជាមួយ​អ​នីតិ​ជន

រាជធានី​ភ្នំពេញ ​៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា តុលាការ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាតិ​អូស្ត្រាលី​ឈ្មោះ ​chorch mosraly អាយុ​៥៣​ឆាំ្ន ដាក់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ​ពី​បទ​រួម​ភេទ​ជាមួយ​អ​នីតិ​ជន ក្រោម​អាយុ​១៥​ឆ្នាំ និង​អំពើ​អាស​ប្រ​ឆាំ​ងជាមួយ​អ​នីតិ​ជន ។ តុលាការ​ប្រកាស​ថា​ ការ​សម្រេច​របស់​តុលាការ​បាន​បើកផ្លូវ​ប្តឹង​ឧទ្ធ​រណ៍​ចំពោះ​ភាគី​ពាក់ព័ន្ធ​ប្រ​សិន​មិន​ទទួលយក​ការ​សម្រេច​របស់​តុលាការ​ទេ​។

ក្នុងការ​​សម្រេច​នេះ ​តុលាការ​បាន​បញ្ជាក់​ថា ​ពេល​អនុវត្ត​ទោស​ចំនួន​៥​ឆ្នាំ​រួច​ហើយ​ ជនជាប់ចោទ​ត្រូវ​បណ្តេញ​ចេញពី​កម្ពុជាមិន​ឲ្យ​ត្រឡប់​មក​វិញ​ទេ​។

​ជនជាប់ចោទ​ឈ្មោះ​chorch mosraly អាយុ​៥៣​ឆាំ្ន ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ទ​នាគារ​ចំនួន​៥​ឆ្នាំ ​សងជំងឺចិត្ត​ជន​រង​គ្រោះ​២​នាក់​ ក្នុង​ម្នាក់​៥​លាន​រៀល​ បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​កំហុស​របស់​គាត់​ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព