ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! លោកត្រាំ​ ព្រម​ប្រគល់​តំណែង​ទៅ​អោយ​លោក​បៃ​ដិ​ន

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់ ​ត្រាំ​ បាន​ទទួលយក​ថា​ ការ​ផ្លាស់​ប្តូរ​ជា​ផ្លូវការ​អាច​ចាប់ផ្តើម​សម្រាប់​ប្រធានាធិបតី​ជាប់​ឆ្នោត​អា​មេ​រិ​ក​លោក​ចូ​ បៃ​ដិ​ន​ ចូល​កាន់​តំណែង​។ លោក​ប្រធានាធិបតី​បាន​និយាយ​ថា​ លោក​កំពុង​ផ្តល់​អនុសាសន៍​ដល់ទី​ភ្នាក់ងារ​សហព័ន្ធ​សំខាន់​មួយ…

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់ ​ត្រាំ​ បាន​ទទួលយក​ថា​ ការ​ផ្លាស់​ប្តូរ​ជា​ផ្លូវការ​អាច​ចាប់ផ្តើម​សម្រាប់​ប្រធានាធិបតី​ជាប់​ឆ្នោត​អា​មេ​រិ​ក​លោក​ចូ​ បៃ​ដិ​ន​ ចូល​កាន់​តំណែង​។

លោក​ប្រធានាធិបតី​បាន​និយាយ​ថា​ លោក​កំពុង​ផ្តល់​អនុសាសន៍​ដល់ទី​ភ្នាក់ងារ​សហព័ន្ធ​សំខាន់​មួយ «​ធ្វើ​អ្វី​ដែល​ត្រូវធ្វើ​» ទោះបីជា​លោក​ប្តេជ្ញា​ថា​នឹង​បន្ត​ការ​ប្រកួតប្រជែង​ក៏​ដោយ​។

រដ្ឋបាល​សេវា​ទូទៅ (GSA) បាន​និយាយ​ថា​ខ្លួន​កំពុង​ទទួលស្គាល់​លោក បៃ​ដិ​ន ថា​ជា​អ្នក​ឈ្នះ​ជាក់ស្តែង​។ មុន​នេះ​ជ័យ​ជំនះ​របស់​លោក បៃ​ដិ​ន នៅ​រដ្ឋ​មី​ឈី​ហ្គិ​ន​សហរដ្ឋអាមេរិក​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ដែល​ជា​ការ​វាយប្រហារ​ដ៏​ធំ​មួយ​ចំពោះ​លោក ត្រាំ ។ ក្រុម​លោក បៃ​ដិ​ន បាន​ស្វាគមន៍​ការ​ចាប់ផ្តើម​នៃ​ដំណើរការ​ផ្លាស់​ប្តូរ​។

សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា «សេចក្តី​សម្រេចចិត្ត​ថ្ងៃនេះ​គឺជា​ជំហាន​ចាំបាច់​មួយ​ដើម្បី​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កំពុង​ប្រឈម​នឹង​ប្រទេស​របស់​យើង​រួម​ទាំង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​រាតត្បាត​នៅ​ក្រោម​ការ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​របស់​យើង​ត្រឡប់​មក​វិញ​» ។ សេចក្តីសំរេច​ចុង​ក្រោយ​នេះ​គឺជា​សកម្មភាព​រដ្ឋបាល​ច្បាស់លាស់​ដើម្បី​ចាប់ផ្តើម​ដំណើរការ​ផ្លាស់​ប្តូរ​ជា​ផ្លូវការ​ជាមួយ​ទីភ្នាក់ងារ​សហព័ន្ធ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ