រាជធានីភ្នំពេញ៖ តារាសម្តែងស្រីមានឈ្មោះល្បី តាមរយៈការសម្តែងតួអង្គក្នុងរឿង «មរណៈមាតា» កន្លងមកនេះ អ្នកនាង លី ចាន់សីហា បានធ្វើអោយមហាជនលាន់មាត់សរសើរពីរូបសម្រស់របស់អ្នកនាងដែលកាន់តែស្រស់ស្អាតខ្លាំង បើទោះបីជាពេលបច្ចុប្បន្ននេះជាប់ឈ្មោះជាស្រីមេម៉ាយក៏ពិតមែន។

ចាប់តាំងពីលេចមុខសារជាថ្មីនៅក្នុងវុិស័យសិល្បៈ បន្ទាប់ពីលែងលះដាច់ស្រេចជាមួយនឹងអតីតស្វាមីរួចមក មួយរយៈចុងក្រោយនេះអ្នកគាំទ្រសង្កេតឃើញថាតារាសម្តែងស្រីល្បីឈ្មោះមួយដួងនេះ លី ចាន់សីហា កាន់តែមានសម្រស់ស្អាត ដោយឡែកការរៀបចំខ្លួន ក៏មើលទៅកាលីប និងទាក់ទាញជាងកាលពីនៅក្រមុំទៅទៀត។


យ៉ាងណាមិញ បើទោះបីជាជាប់បំពេញតួនាទីជាឪពុកផង និង ម្តាយផងក្តី ក៏អ្នកនាងបានធ្វើយ៉ាងល្អសម្រាប់កូនស្រីតែមួយរបស់នាង ហើយក៏មិនទាន់លេចលឺថានាងរកឪពុកថ្មីឱ្យកូននោះទេ បើទោះគេដឹងថាអតីតស្វាមីនាងក៏មានភរិយាថ្មីទៅហើយនោះក្តី។
ទោះបីជាមានឈ្មោះជាអ្នកម៉េម៉ាញពិតមែន តែសម្រស់ លី ចាន់សីហា នៅតែស្រស់សោភា ឆើតឆាយ និងមានឱកាសក្តោបបានការងារជានៅក្នុងសិល្បៈជាបន្តបន្ទាប់ ជាពិសេសការថតស្ប៉ត ជាដើម។
បងប្អូនណាខ្លះជាហ្វែនរបស់អ្នកនាង លី ចាន់សីហា តោះមកមើលអាយដលរបស់អ្នកថាប្រែប្រួលរូបសម្រស់យ៉ាងណាខ្លះ ៕



គួរបញ្ចាក់ផងដែរថា បើទោះបីជាស្ពាយងារជាមេម៉ាយទាំងវ័យក្មេងមែនពិត តែតារាសម្តែង លី ចាន់សីហា ទទួលបានការងារជំនួញជាច្រើននៅក្នុងដៃ ក្នុងការលក់ផលិតផលរក្សាសម្រស់រួមនឹងសម្អាងការផងដែរ រហូតធ្វើអោយនាងទទួលបានការសរសើរ និង លើកទឹកចិត្តពីសំណាក់មិត្តភក្តិ និង ក្រុមគ្រួសារ ៕


ចែករំលែកព័តមាននេះ