ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ទៅ​សួរសុខទុក្ខ​ភិក្ខុ ឆោម ប៊ុ​ន​យ៉ុ​ង

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មហាជន​ធ្លាប់​ដឹង​ហើយពី​វត្តមាន​របស់​អតីត​តារាចម្រៀង​លោក ឆោម ប៊ុ​ន​យ៉ុ​ង គ្រង​ស្បង់​ចីវរបួស​ជា​ព្រះសង្ឃ ប៉ុន្តែ​អស់​រយៈពេល​ប្រមាណ​ជិត​១០​ឆ្នាំ​នេះ ក៏​ភិក្ខុ ប៊ុ​ន​យ៉ុ​ង កំពុង​តែ​ស្ថិត​ក្នុង​ភេទ​ជា​បព្វជិត​ដដែល…

រាជធានី​ភ្នំពេញ ៖ មហាជន​ធ្លាប់​ដឹង​ហើយពី​វត្តមាន​របស់​អតីត​តារាចម្រៀង​លោក ឆោម ប៊ុ​ន​យ៉ុ​ង គ្រង​ស្បង់​ចីវរបួស​ជា​ព្រះសង្ឃ ប៉ុន្តែ​អស់​រយៈពេល​ប្រមាណ​ជិត​១០​ឆ្នាំ​នេះ ក៏​ភិក្ខុ ប៊ុ​ន​យ៉ុ​ង កំពុង​តែ​ស្ថិត​ក្នុង​ភេទ​ជា​បព្វជិត​ដដែល ។

ភិក្ខុ ឆោម ប៊ុ​ន​យ៉ុ​ង គង់នៅ​ក្នុង​ជីវភាព​សាមញ្ញ​បំផុត ក្នុង​ទី​សេនាសនៈកម្សត់​មួយ​កន្លែង ស្ថិត​នៅ​បរិវេណ​ វត្ត​កោះ​មេត្តា​ពោធិ​វង្ស ភូមិ​កោះអណ្ដែត សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្នព្រះ​តេជគុណ ឆោម ប៊ុ​ន​យ៉ុ​ង នៅ​មិន​ទាន់​បាន​បង្ហាញ​ជំហរ​ជា​ថ្មី​ថា នឹង​សឹក​មក​ជា​គ្រហស្ថ និង​ចាប់​អាជីព​សិល្បៈ​វិញ​ទេ គឺ​នៅ​បន្តជីវិត​ជា​ព្រះសង្ឃ​បន្ត​ទៅ​ទៀត ។ ក្នុង​នាម​ជា​ព្រះសង្ឃ​ក្តី ព្រះ​តេជគុណ ឆោម ប៊ុ​ន​យ៉ុ​ង នៅ​តែ​នឹករឭក​ដល់​មិត្ត​សិល្បករ​ទាំងអស់ ដែល​រួម​ជំនាន់​ជាមួយ​គ្នា ហើយ​ព្រះ​អង្គ​ស្វាគមន៍ ចំពោះ​មិត្តភក្តិ ដែល​មាន​បំណង​ទៅ​សួរសុខទុក្ខ​គ្រប់ពេល ។

នា​ថ្ងៃ​ម្សិលមិញ​នេះ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ ក៏​បាន​ទៅ​សួរសុខទុក្ខ ព្រះ​តេជគុណ ឆោម ប៊ុ​ន​យ៉ុ​ង ហើយ​ជូន​បច្ច័យ និង​ទេយ្យទាន​ផង​ដែរ ។

កោះសន្តិភាព​សូម​រម្លឹក​ត្រួស​ៗ​ជូនទស្សនិកជនអោយដឹង​ថា ពី​មុន​លោក ឆោម ប៊ុ​ន​យ៉ុ​ង ជា​អ្នកចម្រៀង​មាន​រាង​ខ្ពស់​សង្ហា និង​ច្រៀង​ពីរោះ ។ លោក​បាន​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ នា​ឆ្នាំ​១៩៩៧ ដោយ​ដំបូង​ច្រៀង នៅ​ភោជនីយដ្ឋាន និង​រង្គសាល​ក្នុង​រាជធានី​ភ្នំពេញ ។ បន្ទាប់​មក​ដោយសារ​លោក​មាន​ទឹកដម​សម្លេង​ពីរោះ ត្រូវ​ផលិតកម្ម​នៅ​ក្នុង និង​ក្រៅប្រទេស ហៅ​ឱ្យ​ចូលរួម​ថត​សម្លេង​ចូល​ស៊ី​ឌី និង​សម្តែង​កាយវិការ​ខារ៉ាអូខេ ។

ម្តងម្កាល​លោក​តែងតែ​មានឱកាស បាន​ឡើង​ច្រៀង​ជា​កិត្តិយស នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​ស​ប្តា​ហ៍ តាម​ស្ថានីយទូរទស្សន៍ ។ រហូត​ដល់​ឆ្នាំ​២០០៤ លោក​មានកេរ្តិ៍ឈ្មោះ​ល្បី​គួរសម ។ ដោយសារ​មានកេរ្តិ៍ឈ្មោះ​ល្បី លោក​ឆោម ប៊ុ​ន​យ៉ុ​ង ធ្លាប់​ចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី និង​ស្វ៊ី​ស ។ ក្រៅពី​ទទួល​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ សម្តែង​និង​ច្រៀង លោក​បាន​បើក​ផលិតកម្ម​ផ្ទាល់ខ្លួន​មួយ​ដោយ​ដាក់​ឈ្មោះ​របស់​លោក តែ​ផលិតកម្ម​នោះ​មិនសូវ​ដំណើរការ​ទេ ។ លោក​ឆោម ប៊ុ​ន​យ៉ុ​ង ថ្វីបើ​ទទួល​ជោគជ័យ​នឹង​ការងារ​សិល្បៈ ហើយ​ធ្លាប់​បួស​សងគុណ​ម្តាយ​នា​ឆ្នាំ​២០០៦​ទៀត​ផង ។ ផ្ទុយ​ទៅ​វិញ​លោក​បាន​បរាជ័យ​រឿង​ស្នេហា ច្រើន​ដង ។

អ្នកចម្រៀង​រូប​នេះ បាន​បាត់​មុខ​ពី​ពិភព​សិល្បៈ លើក​ទី​១ ចាប់ពី​ឆ្នាំ​២០០៨ ប៉ុន្តែ​ដោយសារ​និស្ស័យ​សិល្បៈ នៅ​ដិត​ជាប់​ខ្លួន​នោះ ចូល​ដល់​ឆ្នាំ​២០១១ លោក​បាន​វិល​ចូល​ប្រឡូក​សា​ជា​ថ្មី ដោយ​ច្រៀង​ជា​ប្រចាំ នៅ​ក្នុង​ភោជនីយដ្ឋាន​មជ្ឈមណ្ឌល​កម្សាន្ត​មហាសាល​ខាងកើត​វត្ត​ភ្នំ និង​ម្តងម្កាល​លោក​ឡើង​ច្រៀង​ជា​កិត្តិយស​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​តាម​ស្ថានីយទូរទស្សន៍ ព្រមទាំង​ច្រៀង និង​សម្តែង​កាយវិការ​ឱ្យ​ផលិតកម្ម​នៅ​ក្រៅប្រទេស ។

អំឡុង​ចុងឆ្នាំ​២០១២ បន្ទាប់​ពី​បាន​ជួប​រឿង​ស្នេហា​មិន​សមប្រកប​ទៀត និង​រឿងរ៉ាវ​អាប់អួ​នៅ​ក្នុង​ជីវិត​មួយ​ចំនួន លោក ឆោម ប៊ុ​ន​យ៉ុ​ង បាន​សាង​ផ្នួស​នៅ​វត្ត​ព្រះធម៌​លង្កា​សុធា​រាម នៅ​ខេត្តកំពង់ចាម រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ព្រះ​តេជគុណ មក​គង់នៅ​វត្ត​កោះ​មេត្តា​ពោធិ​វង្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ