ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងល្អពី ! Varman Watches ដែលរចនាឡើងដោយស្នាដៃកូនខ្មែរ នឹងត្រៀមខ្លួនពង្រីកទីផ្សាររបស់ខ្លួនក្នុងពេលឆាប់ៗនេះ ! (វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ VARMANKH CO., LTD កំពុងតែត្រៀមខ្លួនក្នុងការផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ថ្មី ជាមួយនឹង ម៉ូដនាឡិកាដៃដ៏ពិសេស និងទាន់សម័យជាច្រើនម៉ូដទៀតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុង ពេលឆាប់ៗនេះហើយ…

រាជធានីភ្នំពេញ ៖ VARMANKH CO., LTD កំពុងតែត្រៀមខ្លួនក្នុងការផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ថ្មី ជាមួយនឹង ម៉ូដនាឡិកាដៃដ៏ពិសេស និងទាន់សម័យជាច្រើនម៉ូដទៀតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុង ពេលឆាប់ៗនេះហើយ ! ។ គួរឲ្យកត់សម្គាល់ថា ក្រោយពីហាងនាឡិកាដៃ នេះត្រូវបានបង្កើតឡើងជាង ១ឆ្នាំមកហើយ ដែលមានទី តាំងនៅលើវិថីកម្ពុជាក្រោម វ៉ាមែន (Varman) ទទួលបានសន្ទុះនៃការគាំទ្រខ្លាំងពីអតិថិជន ជាហេតុនាំឲ្យ ហាងនាឡិកាដៃ វ៉ាមែន (Varman) បន្តធ្វើការអភិវឌ្ឍន៍ខ្លួនយ៉ាងរហ័សមកកាន់សាខាទី ២ នាចុងឆ្នាំ ២០២០ នេះ ។

This image has an empty alt attribute; its file name is f18d2ee0dd5c9c85db7bb4a4cef67548-1024x670.jpg

វ៉ាមែន ជាម៉ាកនាឡិកាដៃដែលមានការទទួលស្គាល់កម្មសិទ្ធិបញ្ញាច្បាស់លាស់ពីក្រសួងពាណិជ្ជកម្មនៃ ព្រះរាជាណាចក្រកម្ពុជា ដែលមានលេខចុះបញ្ជី KH/73254/19 ចុះនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងមក ហើយវ៉ាមែន (Varman) គឺជាក្រុមហ៊ុននាឡិកាដៃរបស់កូនខ្មែរមួយរូបដែលមានការតាំងចិត្ត ខ្ពស់ក្នុងការបង្កើតគំរូរចនាបទថ្មីបែបសិល្ប:រស់រវើក និងពោពេញទៅដោយគុណភាពខ្ពស់ពីប្រទេស ជឿនលឿននានាក្នុងសកលលោក ។

This image has an empty alt attribute; its file name is 1c87ac08155b6a7df48efd7625305216-1024x682.jpg

លោក ជុន សីហា ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន VARMANKH CO., LTD មានប្រសាសន៍ថា «ម៉ាកយីហោ វ៉ាមែន (Varman) នេះតំណាងឲ្យភាពរឹងមាំ និងអង់អាចក្លាហាន ដូចជាពាក្យខ្មែរថា វរ័ន្ម ដែលមានន័យថា អាវក្រោះផងដែរ ។ យើងពិតជាមានកិត្តិយសខ្លាំងណាស់ដោយបានសហការបង្កើត ប្រេនមួយនេះឡើង ដើម្បីចែករំលែកនូវផលិតផលប្រកបដោយគុណភាពខ្ពស់ មានរចនាបថទំនើប និង តម្លៃសមរម្យ ទៅកាន់អតិថិជននៅក្នុងប្រទេសកម្ពុជា» ។ ជាមួយនឹងបេសកម្មរបស់យើងគឺ «បន្តស្វែងរក អ្វីដែលថ្មី ព្យាយាមអភិវឌ្ឍន៍គុណភាព និងការចនាពីមួយជំនាន់ទៅមួយជំនាន់អោយកាន់តែមានភាព ទាក់ទាញ និងរឹងមាំរហូតដល់ឈានទៅរកការផលិតម៉ាស៊ីនដោយខ្លួនឯងបាន ជាពិសេសនឹងនាំយក កិត្យានុភាពស្នាដៃខ្មែរទៅកាន់ពិភពលោក» ។

This image has an empty alt attribute; its file name is cb20a055cfdc34b35613e04a69b28eef-683x1024.jpg

គួរបញ្ជាក់ផងដែរថារាល់ម៉ូដនាឡិកាដៃទាំងអស់ត្រូវបានរចនាឡើងដោយស្នាដៃកូនខ្មែរ សម្រាប់សង្វាក់ ផលិតកម្មនិង គ្រឿងម៉ាស៊ីនត្រូវបាននាំចូលពីបរទេសដូចជាប្រទេស ជប៉ុន និងស្វីស ដែលមានគុណភាពខ្ពស់ គ្រប់ម៉ូដរបស់ វ៉ាមែន (Varman) ត្រូវបានផលិតឡើងពីតួរស្ទែនលែសស្ទៀល (Stainless Steel) ដែលជាប្រភេទលោហ:ដែលមិនចេះច្រែះ រឺកាន់ស្នឹមទោះបីប្រើយូរប៉ុណ្ណាក៏ដោយ ថែមទាំងអាចការពារ ជម្រាបទឹកបានចាប់ពី 50 រហូតដល់ 100 ម៉ែត្រ ចំណែកកញ្ចក់ជាប្រភេទកញ្ចក់ (Sapphire Crystal) ដែលធន់នឹងការឆ្កូតក្នុងកម្រឹតខ្ពស់ ជាពិសេសគ្រប់នាឡិកាដៃរបស់វ៉ាមែន (Varman) មានប័ណ្ណធានាចាប់ពី ១ឆ្នាំឡើងទៅ ។

This image has an empty alt attribute; its file name is 9657fc059bbe7c5ff7c63d21a82289ed-1024x1022.jpg

យោងតាមប្រសាសន៍របស់លោក ជុន សីហា ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន ក៏នឹងមានគម្រោង ចែកចាយនូវគម្រោង ហ្វ្រេនឆាយ (Franchise) វ៉ាមែន (Varman) នៅក្នុងទីផ្សារនាឡិកាដៃកម្ពុជា នាពេល ខាងមុខផងដែរ ដែលនេះជាដំណឹងល្អមួយសម្រាប់ បងប្អូនដែលមានចំណាប់អារម្មណ៍ក្នុងវិស័យអាជីវកម្ម មួយនេះ ។

This image has an empty alt attribute; its file name is 1edd94c73c12871bb77e586922f6f087-1024x682.jpg

លើសពីនេះទៅទៀត ក្នុងឱកាសបើកដំណើរការរបស់ វ៉ាមែន (Varman) នាពេលឆាប់ៗនេះក៏មានកម្មវិធី ពិសេសៗ និងប្រូម៉ូសិនជាច្រើន ដូច្នេះសូមអ្នកទាំងអស់គ្នាកុំភ្លេចរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមនៅលើ គេហទំព័រហ្វេសប៊ុករបស់ Varman Watches ផ្ទាល់តាមរយៈទំព័រ Facebook ខាងក្រោម ៖
https://www.facebook.com/VarmanWatches/

This image has an empty alt attribute; its file name is 432d7e96686e10478806fdfe2bb9a2f2-1024x682.jpg

សម្រាប់ទីតាំងនៃសាខាទី ២ នេះយើងខ្ញុំនឹងធ្វើការជម្រាបជូនដំណឹងក្នុងពេលឆាប់ៗខាងមុខនេះ លេខទូរស័ព្ទទំនាក់ទំនង ៖ 0967 35 36 37 / 0977 35 36 37 / 061 35 36 37 ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ