ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​ស្រី្ត​មា្ន​ក់​ពាក់​ព័ន្ធ​ចេញ​សែក​ស្អុយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា ២១​ឧសភា បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​មា្ន​ក់ នៅ​ចំណុច​ក្បែរ​ស្ថានីយ៍​ប្រេង​កាល់​តិច ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា ២១​ឧសភា បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​មា្ន​ក់ នៅ​ចំណុច​ក្បែរ​ស្ថានីយ៍​ប្រេង​កាល់​តិច ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​ការ​ឃាត់ខ្លួន​នោះ គឺជា​ការ​អនុវត្ត​តាម​ដីការ​បញ្ជារ​ឲ្យ​ចូលខ្លួន របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​រឿង​ចេញ​មូល​ប្ប​ទា​នប​ត្រ័​អត់​សាច់ប្រាក់ ចំនួន​២​ម៉ឺន ដុល្លារ​អា​មេ​រិ​ក ។

លោក​វរៈសេនីយ៍ឯក​ផា​ន សុខ​ជា ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា សមត្ត​កិច្ច​របស់​លោក​អនុវត្ត​តាម​ដីការ បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក​គង់ សំសា​រ៉េ​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

លោក​បន្ត​ថា ដីការ​បញ្ជា​ឲ្យ​ចូលខ្លួន​លោក​គង់ សំសា​រ៉េ​ត ព្រះរាជអាជ្ញា​រង បាន​ឲ្យ​ឈ្មោះ​តាំង អៀង ភេទ​ស្រី អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៧០២ ក្រុម​៤៣ ភូមិ​៧ សង្កាត់​ផ្សារ​ដើ​ថ្កូវ ខណ្ឌចំការមន ។ ឲ្យ​បង្ហាញខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជាន់​ទី​៣ បន្ទប់​ឆ ឲ្យ​បាន​មុន​ថ្ងៃ​ទី​២១ ឧសភា ២០១៥ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ លើ​ពាក្យបណ្តឹង​របស់​ឈ្មោះ​តេ​ង ប៊ុ​ន​ថុ​ន ប្តឹង​ចោទប្រកាន់ អ្នកស្រី​តាំង អៀង ពី​បទ​ចេញ​មូល​ប្ប​ទា​នប​ត្រ័ គ្មាន​សាច់ប្រាក់ ប្រព្រឹត្ត​តាំងពី​ខែសីហា ២០០៧ ។ ក្រោយ​ពី​ឃាត់ខ្លួន​ស្ត្រី​រូប​នោះ និង​ត្រូវ​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ជួន​តំណាង​អយ្យការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕