ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យស្ថានភាពទឹកទូទៅនៅខេត្តសៀមរាប និងបន្ទាយមានជ័យ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តសៀមរាប-បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម…

ខេត្តសៀមរាប-បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមអនុរដ្ឋលេខាធិការដែលជាប្រធានមុខព្រួញខេត្តសៀមរាម និងខេត្តបន្ទាយមាន ជ័យ ក្រុមមន្រ្តីបច្ចេកទេសក្រសួង និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានបន្តដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកទូទៅ នៃខេត្តទាំង ០២ ដើម្បីបន្ថែមមធ្យោបាយពន្លឿនសកម្មភាពអន្តរាគមន៍រំដោះបរិមាណទឹកជន់ឲ្យស្រកលឿនហូរឆ្ពោះចូលទៅបឹងទន្លេសាប ដែលជាវិធានការចំពោះមុខដើម្បីបន្ថយផលប៉ះពាល់ដល់ដំណាំ បងប្អូនប្រជាពលរដ្ឋក្នុងប្រព័ន្ធអាងទឹកត្រពាំងថ្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យនិងផ្នែកខាងក្រោមក្នុងខេត្តសៀមរាម ។ ទន្ទឹមនឹងនោះ  ក៏បានចាត់វិធានការជាបន្ទាន់ដល់គ្រប់មុខព្រួញតាមបណ្តាខេត្តឲ្យខ្ចប់រក្សាទឹកទុក សម្រាប់ប្រើប្រាស់ជាពហុប្រយោជន៍នៅពេលខាងមុខ ។

This image has an empty alt attribute; its file name is 851e7ddda362a246f76e2b1403647853-1024x768.jpg

តាមរយ:ការចុះពិនិត្យជាក់ស្តែងនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំក្រសួង ក្រុមមន្រ្តីបច្ចេកទេសបានចុះពិនិត្យផ្ទាល់នៅប្រឡាយកុមារនៃប្រព័ន្ធត្រពាំងថ្ម ដែលជាប្រឡាយរំដោះទឹក និងស្រោចស្រព ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយក្នុងពេលបច្ចុប្បន្នប្រឡាយនេះកំពុងបំពេញតួនាទីជាប្រឡាយរំដោះទឹកយ៉ាងសំខាន់មួយ បន្លែមពីលើប្រឡាយមេធំៗចំនួន ០៣ សម្រាប់សម្រួលចរន្តទឹកពីអាងទឹកត្រពាំងថ្មហូរចុះទៅបឹងទន្លេសាប ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ