ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​បេសកកម្ម​ធ្វើការ​វាយតម្លៃ​ការ​ខូចខាត និង​វឌ្ឍនភាព​នៃ​ការ​ជួសជុល​ប្រព័ន្ធ​ធារាសាស្ត្រ

9 ខែ មុន
  • Kampong Thom

ខេត្តកំពង់ធំ ៖ នា​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម…

ខេត្តកំពង់ធំ ៖ នា​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុម​មន្ត្រី​បច្ចេកទេស និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ធំ ។

Picture

ក្នុង​ដំណើរ​បេសកកម្ម ដើម្បី​ធ្វើការ​វាយតម្លៃ​ការ​ខូចខាត និង​វឌ្ឍនភាព​នៃ​ការ​ជួសជុល​បន្ទាន់ នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​មក ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុម​មន្ត្រី​បច្ចេកទេស និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ធំ ចុះ​ពិនិត្យ​ស្ថានភាព​ទឹក នៅ​ប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹង​ជី​និ​ត និង​ប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង ស្ថិត​ក្នុងស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ដែល​ពេល​នេះ កំពុង​មាន​បរិមាណ​ទឹក​ពេញ​បរិបូរណ៍​សម្រាប់​បម្រើ​ការងារ​បង្កបង្កើន​ផល​នា​ពេល​ខាង​មុខ ។

Picture
Picture

តាម​រយ​:​ការ​តាមដាន​ជាប់​ជា​ប្រចាំ និង​ចុះ​ពិនិត្យ​ជាក់ស្តែង​នា​ព្រឹក​នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ខេត្តកំពង់ធំ ជា​ខេត្ត​ទទួល​រង​គ្រោះ​ដោយ​ទឹកជំនន់​តិច​ជាង​បណ្តា​ខេត្ត​នានា និង​កំពុង​មាន​បរិមាណ​ទឹក​គ្រប់គ្រាន់​នៅ​ក្នុង​អាង​ទឹក​ផង​ដែរ ៕

Picture
Picture
Picture
Picture