រាជធានីភ្នំពេញ៖ ចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ គេកម្ររបានឃើញពិធីការិនីរូបស្រស់ ហ៊ិន ចាន់នីរ័ត្ន ចាយរាងនិងបង្អួតសម្រស់ដ៏ស្រស់ស្អាតក្នុងឈុតហែលទឹកបញ្ចេញដងខ្លួន និងជើងស្រឡូនរបស់នាងណាស់ ព្រោះភាគច្រើននាងតែងតែបង្ហាញរូបរាងក្នុងឈុតបែបប្រពៃណីបុរាណ សម័យ អាវយឺតជាមួយនឹងខោខូវប៊យ ឬក៏រ៉ូបតាមកម្មវិធីផ្សេងៗ ។
តែពេលនេះ គ្រប់យ៉ាងហាក់ប្រែប្រួល ១៨០ ដឺក្រេ សម្រាប់ស្រីស្អាតរូបនេះ ព្រោះថ្មីៗនេះស្រីស្អាតដែលមានសម្រស់លេចធ្លោពីធម្មជាតិ ច្រមុះស្រួចខ្ពស់ដូចកូនកាត់អឺរ៉ុប និងមានទម្រង់មុខពងក្រពើសមនឹងធ្មេញជំពើស ពេលសើចម្តងៗគួរឲ្យខ្នាញ់ ហាក់មានចិត្តក្លាហានជាងមុន មិនឲ្យចាញ់អ្នកសិល្បៈផ្សេងៗទៀត ព្រោះម្តងនេះនាងហ៊ានគ្រងឈុតប៊ីគីនី បញ្ចេញសាច់ភ្លៅសរលោងស្រិល គួរឲ្យចាប់អារម្មណ៍ និងមានភាពទាក់ទាញយ៉ាងខ្លាំង ។ កន្លងមកអាចថានាងស្លៀកឈុតបែបនេះសម្រាប់ជីវិតឯកជនរបស់នាងពេលទៅលេងទឹកនៅអាងហែលទឹក តែចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនាងមានចិត្តក្លាហានចែករំលែករូបភាពស្រស់ស្អាតនេះនៅលើបណ្តាញសង្គមឲ្យប្រិយមិត្តអ្នកគាំទ្របានឃើញត្រជាក់ភ្នែកផងដែរ ។

ដោយឡែកមួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ តែងតែបង្អួតសម្រស់ជាប្រចាំ ជាមួយនឹងម៉ូដសម្លៀកបំពាក់ទាន់សម័យ ដោយនៅក្នុងនោះពិធីការិនីរូបនេះ ស្រាប់តែបង្ហោះរូបតាមរយៈបណ្តាញសង្គម ក្នុងការបង្ហាញរូបរាងតូចស្រឡូន ក្នុងឈុតប៊ីគីនី ពណ៌ទឹកក្រូច លាយខ្មៅដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងពីធម្មជាតិ។


យ៉ាងណាមិញ នេះជាលើកទឹ១ហើយ ដែលពិធីការិនីដែលមានរូបសម្រស់ស្រស់សោភា និង លេចធ្លោខ្លាំងមួយរូបនៅក្នុងវិស័យសិល្បៈរូបនេះ ដាច់ចិត្តបង្ហាញរូបភាពបែបស៊ិចស៊ីទៅដល់អ្នកគាំទ្រ រហូតផ្ទុះការសរសើរយ៉ាងខ្លាំង ពីសំណាក់គាំទ្រលេងបណ្តាញសង្គម។


គួរបញ្ចាក់ផងដែរថា ហ៊ិន ចាន់នីរ័ត្ន ត្រូវបានគេចាត់ទុកជាតារាស្រី ដែលមានប្រជាប្រិយភាពមួយរូប បន្ទាប់ពីនាងចូលសិល្បៈ និងមិនដែលមានពត៌មានរឿងអាស្រូវណាមួយពីទំនាក់ទំនងស្នេហាជាមួយនឹងបុរសរូបណាឡើយ បើទោះបីជាពេលនេះពិធីការិនីរូបនេះ ឈានចូលវ័យ ៣០ ឆ្នាំក៏ដោយ ៕




ចែករំលែកព័តមាននេះ