ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកស្រូវ​មុនចូលដីវៀតណាម តម្រូវឱ្យដូរ​តៃ​កុង​សិន

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​រថយន្ត​ដឹកស្រូវ​ជា​ច្រើន​គ្រឿងបាន​ឈប់​តំរៀប​គ្នា​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​តុលា នៅ​មុខ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់​យ៉ាង​ថា​ន់​ ត្រង់​ចំណុច​បង្គោល​លេខ​301​ ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ និង​ខេត្ត​គៀន​យ៉ាង​…

ខេត្តកំពត ៖ ​រថយន្ត​ដឹកស្រូវ​ជា​ច្រើន​គ្រឿងបាន​ឈប់​តំរៀប​គ្នា​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​តុលា នៅ​មុខ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់​យ៉ាង​ថា​ន់​ ត្រង់​ចំណុច​បង្គោល​លេខ​301​ ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ និង​ខេត្ត​គៀន​យ៉ាង​ ប្រទេស​វៀតណាម ​។​ ការ​ឈប់​រថយន្ត​ដឹកស្រូវ​នៅ​ព្រំដែន​យូ​រម៉ោង​បែប​នេះ ​ធ្វើ​អោយ​អ្នកបើកបរ​និង​ម្ចាស់​ស្រូវ​មានការ​រអ៊ូរទាំ​ផង​ដែរ ​ដោយសារ​តែ​ខាង​ភាគី​វៀតណាម​មិន​អនុញ្ញាត​​អោយ​ចូល​ហើយ​មានការ​រឹតត្បិត​ការ​ឆ្លង​ដែន​ក្នុង​វិ​បត្ត​កូវីដ19 ​។​

អ្នកបើកបរ​រថយន្ត​ដឹកស្រូវ​ម្នាក់​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ តុលា​ បាន​និយាយ​ថា​​ខាង​វៀត​ណាម​មានការ​ពិនិត្យ​ណាស់​ មិន​អោយ​ចូល​ទៅ​ក្នុង​ប្រទេស​គេ​ដោយ​ងាយ​ៗ​នោះ​ទេ​។អ្នកបើកបរ​រថយន្ត​ដដែល​នោះ ​បាន​និយាយ​ប្រាប់​បន្ត​ថា​ អ្នក​បើករថយន្ត​ទាំងអស់​បាន​បើករថយន្ត​ចូល​ត្រឹមតែ​បង្គោល​ព្រំដែន​លេខ​301​នោះ​ទេ​ គឺ​អ្នកបើកបរ​ម្ចាស់​រថយន្ត​ខ្មែរ​ត្រូវ​ឈប់​ហើយ​ចុះ​ដើរមក​ដី​ខ្មែរ​វិញ​។​ ចំណែកឯ​រថយន្ត​ដឹកស្រូវ​ត្រូវ​បាន​ជនជាតិ​វៀត​ណាម​ជា​អ្នក​បើក​ចូល​ទៅ​ក្នុង​ទឹកដី​របស់​គេ​។​ អ្នកបើកបរ​រថយន្ត​ម្នាក់​ទៀត​មក​ពី​ខេត្ត​ពោធិ៍សាត់​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ អ្នកបើកបរ​រថយន្ត​ខ្មែរ​មិន​ចង់អោយ​មានការ​ផ្លាស់​ប្ដូរ​អ្នកបើកបរ​រថយន្ត​ទេ​ ព្រោះ​កន្លង​មក​ជនជាតិ​វៀតណាម ​បើករថយន្ត​របស់​ខ្លួន​ទៅ​មានការ​ខូចខាត​ និង​បែកបាក់​ក៏​មាន​។

​លោក​ម៉ិញ ចាន់​ណា​ អនុប្រធាន​នគរបាល​ប៉ុ​ស្តិ៍​​ត្រួតពិនិត្យ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ​រថយន្ត​ដឹកស្រូវ​មុន​បើក​ឆ្លង​ទៅ​ប្រ​ទស​វៀតណាម​ខាង​អាជ្ញាធរ ​គេ​ត្រូវការ​ផ្លាស់​ប្ដូរ​អ្នកបើកបរ​ គឺ​អ្នក​បើករថយន្ត​ខ្មែរ​ត្រូវ​ចុះ​ដើរ​ត្រឡប់​មក​វិញ​ហើយ​អ្នក​បើក​ខាង​វៀតណាម​គេ​បើករថយន្ត​ដឹកស្រូវ​ចូល​ទៅ​ក្នុង​ប្រទេស​គេ​។​ លោក​​និយាយទៀតថា​ ខាង​វៀតណាម​គេ​ធ្វើ​បែប​នេះ​ ការពារ​ជំងឺ​ឆ្លងកូ​វី​ដ​19​ថែម ​ទាំង​បាញ់​ថ្នាំ សម្លាប់​មេរោគ​ទៀត​ផង​។​

លោក​ម៉ិញ ​ចាន់​ណា នគរបាល​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​និយាយ​ថា លោក​បាន​សំណើ​​ទៅ​ខាង​ភាគី​វៀតណាម​ដែរ ​សុំ​អោយ​អ្នកបើកបរ​រថយន្ត​ដឹកស្រូវ​ កុំ​បាច់​ផ្លាស់​ប្ដូរ​អ្នក​បើកបរ​។ ​ប៉ុន្តែ​លោកម៉ិញ ​ចាន់​ណា ​និយាយ​ថា​ ខាង​វៀតណាម​មិន​បាន​ឆ្លើយ​តប​​ឡើយ​។​

លោក​ប្រាក់​ សយ​ មន្ត្រី​មក​សាលាខេត្ត​កំពត ​និង​ជា​ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់​និយាយ​ប្រាប់​អោយ​ដឹង ​កាលពី​ព្រឹក​មិ​ញ​ថា​ ការ​ផ្លាស់​ប្ដូរ​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​មុន​ចុ​ល​ទៅ​ដល់​ប្រទេស​វៀតណាម​នេះ​ ជា​រឿង​ប្រទេស​របស់​គេ​ គេការពារ​ជំងឺឆ្លង​កូវីដ​19​ ។​ លោក​ប្រាក់ ​សយ​ បាន​និយាយ​ប្រាប់​បន្ត​តាម​ទូរ​សព្ទ័​ កាលពី​ព្រឹក​មិ​ញ​ថា​ លោក​បាន​រាយ​ការ​ណ៍​ដំណឹង​រឿង​ផ្លាស់​ប្ដូរ​អ្នកបើកបរ​រថយន្ត​នេះ​ទៅ​ឯក​ឧត្ត​អភិ​បាល​ខេត្តកំពត​រួច​ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ។

អត្ថបទសរសេរ ដោយ