រាជធានីភ្នំពេញ ៖ ក្រោយពីតារាចម្រៀងស្រី ដែលមានប្រជាប្រិយភាពមួយរូបប្រចាំប្រទេសកម្ពុជាអ្នកនាង ពេជ្រ សោភា ទម្លាយពីទំនាក់ទំនងដ៏គួរឱ្យភ្ញាក់ផ្អើលមួយរវាងកំពូលតារាចម្រៀងស្រីដូចគ្នា គឺអ្នកនាង យក់ ថិតរដ្ឋា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកធ្វើឱ្យមហាជនជាច្រើនសឹងតែនឹកស្មានមិនដល់ យក់ ថិតរដ្ឋា គឺជា idol របស់ខ្លួន។


ការអោយដឹងនេះ ស្របពេលដែល តារាចម្រៀងស្រីពេជ្រ សោភា បានបង្ហោះរូបភាព១សន្លឹកជាមួយនឹងតារាស្រីរូបនេះជាមួយនឹងការលើកសរសើរពីទឹកដមសំឡេងរបស់ យក់ ថិតរដ្ឋា ទោះកន្លងទៅច្រើនឆ្នាំក៏សំឡេងនៅតែពីរោះមិនប្រែដដែលថា« ម្នាក់ហ្នឹងហើយជា idol ខ្ញុំ សំឡេងពីរោះមិនប្រែនៅតែពីរោះ»។

ដោយនៅក្នុងនោះផង ស្រាប់តែអ្នកនាងយក់ ថិតរដ្ឋា ក៏បានឆ្លើយតបទៅកាន់ ពេជ្រ សោភា ក៏ដូចជាមហាជនអោយបានដឹងថា មិនមែនត្រឹមជា Idol នោះទេ ប៉ុន្តែអ្នកទាំង២ រាប់អានគ្នាជាមិត្តភាព អស់រយៈពេលជាច្រើនឆ្នាំមកហើយថា « មិត្តភាពយូរអង្វែង មិនប្រួលប្រែ គឺកើតចេញពីបេះដូងពិតនោះអីចាស »។


គួរបញ្ចាក់ផងដែរថា នេះជាលើកទី១ហើយ ដែលតារាចម្រៀងស្រីទាំង២ បង្ហើបពីទំនាក់ទំនងជាមួយគ្នាបែបនេះ ពីព្រោះកន្លងមកនេះមហាជនអ្នកគាំទ្រ មិនដែលបានដឹងពីទំនាក់ទំនងពួកគេ ល្អូកល្អិន ស្និទ្ធស្នាលនោះទេ ៕




ចែករំលែកព័តមាននេះ