ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ឃើញ​រូបកាលពី​នៅ​ក្មេងទើប​ដឹង​ថា អែន​ឌី ប្រែប្រួលកម្រិតណា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ប្រុស និង​ជា​តារាចម្រៀង​សាច់​សខ្ចី លោក អេ​ន​ឌី ដែល​​មហាជន​ភា​ព​ច្រើន​ស្គាល់​តាម​រយៈ​ការ​ថតរូបជាមួយតារាស្រីស្អាតជាច្រើននាក់ក្នុងរូបភាពស្និតស្នាល និងសិច​ស៊ីកន្លងមកនៅ​តែ​មាន​ប្រជាប្រិយភាពក្នុងវិស័យសិល្បៈ ក្រោយប្រឡូកក្នុងវិស័យនេះរាប់សិបឆ្នាំក្តី ជាពិសេសគឺការថែរក្សាសម្រស់របស់តារាប្រុសរូបនេះគឺពិតជាមានវិធីសាស្ត្រល្អណាស់មើលទៅ ទើបរូបលោកនៅតែមានសម្រស់ក្មេង​ជាង​វ័យ​ដដែល​។…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ប្រុស និង​ជា​តារាចម្រៀង​សាច់​សខ្ចី លោក អេ​ន​ឌី ដែល​​មហាជន​ភា​ព​ច្រើន​ស្គាល់​តាម​រយៈ​ការ​ថតរូបជាមួយតារាស្រីស្អាតជាច្រើននាក់ក្នុងរូបភាពស្និតស្នាល និងសិច​ស៊ីកន្លងមកនៅ​តែ​មាន​ប្រជាប្រិយភាពក្នុងវិស័យសិល្បៈ ក្រោយប្រឡូកក្នុងវិស័យនេះរាប់សិបឆ្នាំក្តី ជាពិសេសគឺការថែរក្សាសម្រស់របស់តារាប្រុសរូបនេះគឺពិតជាមានវិធីសាស្ត្រល្អណាស់មើលទៅ ទើបរូបលោកនៅតែមានសម្រស់ក្មេង​ជាង​វ័យ​ដដែល​។

ជាក់ស្ដែងថ្មីៗនេះ លោក អេ​ន​ឌី បាន​បង្ហោះ​រូបភាព​បង្ហាញ​មុខមាត់​ខ្លួនកាលពី​នៅ​ក្មេង យ៉ាង​គួរ​អោយ​ស្រលាញ់ ជាមួយនឹង​ទម្រង់​មុខគួរ​ឲ្យ​ក្នាញ់​ខ្លាំង និង​ឃ្យូ​ត ស្អាត​ថែម​ទៀត​ផង រហូត​ធ្វើ​អោយ​មហាជន​លាន់មាត់​ថា តារា​ប្រុស​រូប​នេះ ហាក់​មិន​ចាស់​អី​បន្តិច​សោះ ប្រសិនជា​ប្រៀបធៀប​រូប​កាលពី​នៅ​ក្មេង​នឹង​បច្ចុប្បន្ន​។

ដោយឡែក បន្ទាប់​ពី​ជោគជ័យ​លើ​វិស័យ​សិល្បៈ​ច្រើន​ឆ្នាំ​កន្លង​មកនេះ បើ​ក្រ​លែ​ក​ទៅ​មើល​ជីវិត​ឯកជន​របស់​តារា​ប្រុស​រូប​នេះ​វិញ តែងតែ​ប្រើ​ជីវិត​យ៉ាង​ហា​យ​សូរ ជាមួយនឹង​ការ​ដើរ​លេង​កម្សាន្ត​គ្រប់​ប្រទេស និង​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម Instagram ជា​ប្រចាំ រីឯ​រូប​សម្រស់​វិ លោក អេ​ន​ឌី នៅ​តែ​មាន​រូបសម្បត្តិ​ស្រស់​ស្អាត និង​ស្រស់​សង្ហា ជាមួយនឹង​ស្បែក​សខ្ចី មិន​អោយ​ចាញ់​តារា​ស្រី​នោះ​ទេ​។


គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា មាន​វ័យ​ច្រើន​បន្តិច​មែន តែ​តារា​ប្រុស​រូប​នេះ នៅ​តែ​មាន​ប្រជាប្រិយភាព និង​ទីផ្សារ​សិល្បៈ​នៅ​តែ​មាន​វត្តមាន​របស់​លោក តាម​រយៈ​កម្មវិធី​នានា​ជា​និច្ច នេះ​ក៏​ព្រោះ​លោក អែន ឌី តែងតែ​បង្ហាញ​នូវ​អ្វី​ដែល​ថ្មី​ជា​និច្ច ៕

កែសម្រួលដោយ