ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ «​កូនស្រី​អ្នកនេសាទ​» អ្នកស្រី​រស់ សេរី​សុទ្ធា ច្រៀង​ទាំង​ចិត្ត​ញាប់​ញ័រព្រោះ​លំនាំ​បេះដូង​ប្រេះឆា​របស់​អ្នកស្រី​និង​ធ្លាប់​រស់នៅ​តំបន់​នោះ

10 ឆ្នាំ មុន

ភូមិ​បាក់​ព្រា គឺជា​ភូមិ​មួយ​នៅ​ក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ជា​ភូមិ​ចុងកាត់មាត់ញក ស្ថិត​នៅ​លើ​ផ្លូវទឹក ទៅ​កាន់​ពាម​ទន្លេសាប ប្រកបដោយ​ទេសភាព​ស្រងេះ

ភូមិ​បាក់​ព្រា គឺជា​ភូមិ​មួយ​នៅ​ក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ជា​ភូមិ​ចុងកាត់មាត់ញក ស្ថិត​នៅ​លើ​ផ្លូវទឹក ទៅ​កាន់​ពាម​ទន្លេសាប ប្រកបដោយ​ទេសភាព​ស្រងេះស្រងោច​ខ្លោចផ្សា​ពន់ប្រមាណ ។

កាលពី​សម័យ​សង្គមរាស្ត្រនិយម មាន​ទូកដ​ខ្លះ ដឹក​អ្នកដំណើរ​តាំងពី​ភូមិ​ព្រែក​ហ្លួង រហូត​ទៅ​ដល់​ភូមិ​បាក់​ព្រា តែ​ក្រោយមក​ទើប​មាន​ទូក​បំពាក់​មា​៉​ស៊ី​ន ឬ​កាណូត​ចុះឡើង​រហូត​ទៅ​ដល់​ព្រែក​ទាល់​ទន្លេសាប ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន អ្នក​និ​ព្ធ​បទ «​កូនស្រី​អ្នកនេសាទ​» លើក​ឡើង​ថា កាល​នៅ​រៀន​ពី​ក្មេង លោក​បាន​ទៅ​លេងភ្លេង​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​នៅ​ភូមិ​បាក់​ព្រា ហើយ​បាន​ជាប់​ចិត្តនឹង​បុប្ផា​មួយ​ទង​ដែល​ជា​កូនស្រី​អ្នកនេសាទ ទើប​ចាប់ផ្តើម​កត់ត្រា​ទុក​ក្នុង​បេះដូង នូវ​បទ​ចម្រៀង​មួយ​ដើម្បី​ឧទ្ទិស​ដល់​បេះដូង​ស្រគត់ស្រគំ​នៃ​ក្រមុំ​ស្រុក​ទន្លេ ដែល​រស់នៅ​ឃ្លាតឆ្ងាយ​ពី​អរិយធម៌​នៃ​អ្នក​ដីគោក ។

កាល​ណោះ​បទ​ភ្លេង របស់​បទ «​កូនស្រី​អ្នកនេសាទ​» លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន គ្រាន់តែ​បាន​កត់​ត្រាទុក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ប៉ុណ្ណោះ លុះ​មក​ដល់​១៩៧៤ ទើប​លោក​រៀបចំ​តាក់តែង​ទំនុកច្រៀង​ឡើង​វិញ ហើយ​ថត​ផ្សាយ​នៅ​ពេល​នោះ ។ បទ «​កូនស្រី​អ្នកនេសាទ​» បាន​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​ដែល​រស់នៅ​តំបន់​នោះ​ជា​ខ្លាំង មិនតែប៉ុណ្ណោះ​វា​ក្លាយទៅជា​និមិត្តរូប​នៃ​ខ្សែជីវិត ពិត​ៗ​របស់​កុលាប​បាក់​ព្រា ដែល​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ពណ៌នា​នៅ​ក្នុង​រឿង​ប្រលោមលោក​រឿង «​កូនស្រី​អ្នកនេសាទ​» ។

អ្នកស្រី​រស់ សេរី​សុទ្ធា ដែល​អ្នកផង​តែងតែ​ប្រសិទ្ធ​នាម​ថា «​ព្រលឹង​ស្ទឹង​ខៀវ​» បាន​និយាយ​ប្រាប់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន នៅ​ពេល​ថត​បទ​«​កូនស្រី​អ្នកនេសាទ​» ចប់​ថា អ្នកស្រី​ច្រៀង​បទ​នេះ​ដោយ​ចិត្ត​រំភើប​ញាប់​ញ័រ​ពន់ពេក​ណាស់ ដោយសារ​អតីតកាល​របស់​អ្នកស្រី​ធ្លាប់​រស់នៅ​តំបន់​នោះ និង​ធ្លាប់​មាន​បេះដូង​ប្រេះឆា​ដូច​ជា​បុប្ផា​បាក់​ព្រា​ដែរ ។

«​កូនស្រី​អ្នកនេសាទ​» ជា​បទ​ចម្រៀង​មួយ​ដែល​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ពណ៌នា​ប្លែក​ពី​គេ គឺ​បរិយាយ​ពី​ស្នេហា​ព្រាត់ប្រាស​នៅ​លើ​ភូមិឋាន​មួយ មើលទៅ​ឃើញ​តែ​លំហ​ទឹក​ល្ហាចល្ហឹម ប្រៀប​បីដូច​ជា​ទន្លេ​ទឹកភ្នែក​របស់​នារី ដែល​មាន​បេះដូង​បរិសុទ្ធ​ចំពោះ​គូសង្សារ តែ​គ្មាន​អ្នក​ណា​មើលឃើញ​នូវ​សេចក្តី​ស្មោះត្រង់​របស់​នាង​ឡើយ ។

បទ «​កូនស្រី​អ្នកនេសាទ​» អ្នក​ដែល​មិនដឹង​ចេះ​តែ​នាំ​គ្នា​ហៅ​ថា «​វាសនា​ភូមិ​បាក់​ព្រា​» ការណ៍​ពិត​គឺ​បទ «​កូនស្រី​អ្នកនេសាទ​» ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ។

បទ «​កូនស្រី​អ្នកនេសាទ​» និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន សម្រួល​តន្ត្រី​ដោយ​លោក មែរ ប៊ុ​ន និង​ច្រៀង​ដោយ​អ្នកស្រី​រស់ សេរី​សុទ្ធា ។ បទ​នេះ​បាន​រាយ​ទំនុក​ថា ៖

១-​ឱ​ភូមិ​បាក់​ព្រា​នា​ពេល​សុរិយា​រៀប​លិច រលក ព្រិច​ៗ រំលេច​ពណ៌​ព្រំ​សុវណ្ណ ពពក​រសាត់ កាត់​មេឃ​នា​ពេល​សាយណ្ហ ឯនាយ​ផ្គរលាន​លាន់ឮ​សែន​ឆ្ងាយ​ស្រណោះ ។

២-​ភូមិ​អ្នកនេសាទ​អណ្តែត​លើ​ផ្ទៃ​ជលសា ជំនោរ​សីហា​កត់ត្រា​រឿង​ដើម​ទាំងអស់ កាល​បង​និង​អូន​សាង​ក្បូន​ស្នេហា​យា​៉​ង​ស្មោះ ឥឡូវ​រូប​ប្រុស​បោះបង់​ចោល​អូន​ឯកា ។

បន្ទរ ៖ ធ្វើ​ម៉េច​រូប​អូន​ជា​កូនស្រី​អ្នកនេសាទ​ជា​ផ្កា​មិន​ស្អាត​ប្រឡាក់​ជាប់​ក្លិន​មច្ឆា បង​ស្គាល់​ជាតិ​ហើយ​បោះ​ផ្កា​ចោល​ក្នុង​ជលសា នេះ​ហើយ​វាសនា​បុប្ផា​នៅ​ភូមិ​បាក់​ព្រា ។

៣-​បាក់​ព្រា​ព្រែក​ទ្រព្យ​បង្កប់​រឿង​ស្នេហ៍​អ្នកក្រ ដូច​ព្រាហ្មណ៍​កេសរ​ត្រូវ​ប្តី​យក​ទៅ​ប្រហារ ចាំ​តាំងពី​ប្រាំង​រហូត​ដល់​ខែវស្សា ក៏​ប្រុស​ស្នេហា​មិនឃើញ​យាត្រា​វិល​វិញ ៕