ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​នៅ​ខេត្តភរិយា​​លោកកែវ វាសនា ​ជួប​គ្រោះ​ទឹកជំនន់លិច​អស់​សម្ភារៈ​មាន​តម្លៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ប៉ុន្មាន​ថ្ងៃនេះ នៅ​តាម​ខេត្ត​មួយ​ចំនួន កំពុង​តែ​ជួប​គ្រោះ​ទឹកជំនន់​ជា​បន្តបន្ទាប់ រហូត​ធ្វើ​អោយ​ខូ​ត​ខាត​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​ជា​ច្រើន​ផង​ដែរ ដោយនៅ​ក្នុងផ្ទះភរិយា​របស់​តារាចម្រៀង​ប្រុស​ដ៏​មានឈ្មោះ​បោះ​សម្លេង​មួយ​រូប​នៅ​ក្នុង​ផលិតកម្ម​សាន់​ដេ លោក កែវ…

រាជធានី​ភ្នំពេញ ​៖ ប៉ុន្មាន​ថ្ងៃនេះ នៅ​តាម​ខេត្ត​មួយ​ចំនួន កំពុង​តែ​ជួប​គ្រោះ​ទឹកជំនន់​ជា​បន្តបន្ទាប់ រហូត​ធ្វើ​អោយ​ខូ​ត​ខាត​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​ជា​ច្រើន​ផង​ដែរ ដោយនៅ​ក្នុងផ្ទះភរិយា​របស់​តារាចម្រៀង​ប្រុស​ដ៏​មានឈ្មោះ​បោះ​សម្លេង​មួយ​រូប​នៅ​ក្នុង​ផលិតកម្ម​សាន់​ដេ លោក កែវ វាសនា បាត់​ជួប​ទុក្ខ​រង​គ្រោះ​ទឹកជំនន់​លិច​ផ្ទះនៅ​ឯ​ខេត្ត​ផង​ដែរ​ ។

​ភរិយា​របស់​តារា​ប្រុស​រូប​នេះ ក៏​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ផ្ទះ​របស់​នាង នៅ​ឯ​ស្រុក​កំណើត ដែល​សព្វ​ថ្ងៃនេះ​ឪពុក​របស់​នាង ដែល​កំពុង​តែ​រស់នៅកំពុង​រង​គ្រោះ​នៅ​ទឹក​លិចខូច​អស់​សម្ភារៈ​មាន​តម្លៃដូច​ជា ​សាឡុង​ ឈើប្រណិត រហូត​ធ្វើ​អោយ​ភរិយា​លោក កែវ វាសនា ​លាន់មាត់​លើក​ឡើង​ថា «​ចប់​ហើយ ផ្ទះ​ខ្ញុំ​នៅ​ស្រុក​លិច​អស់ហើយ ឈុត​សា​ឡុ​ង ​ក្រ​ញូ​ង​សើម​ខ្ទេច​អស់ហើយ ប៉ា​ស្រឡាញ់​គ្រឿង​អ៊ីចឹង​ៗ​ផង ឱ្យធ្វើ​ផ្ទះ​ថ្មី​យូរហើយ​អត់​ព្រម​ទេ ទាល់​លិច​អ៊ីចឹង​បាន​ព្រម​ធ្វើ​ផ្ទះ​ថ្មី ប៉ា​ខ្ញុំ​ចរិត​បុរាណ​ណាស់​»​ ។

ជាមួយនឹង​គ្នា​នោះ​ដែរ ក៏​មាន​មិត្តភក្តិនៅ​ក្នុង​បណ្តាញ​សង្គម​ជា​ច្រើន​បាន​ចូលរួម​សោកស្តាយ និង​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ផ្ទះ​របស់​ខ្លួន ដែល​បាន​លិច​ដូច​គ្នា​នៅ​ឯ​តាម​ខេត្ត និង​បាន​បាត់បង់​សម្ភា​រៈមួយ​ចំនួន​ផង​ដែរ​ ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា ផ្ទះ​ភរិយា របស់​​លោក កែវ វាសនា ដែល​សព្វ​ថ្ងៃនេះ ប៉ា​ម៉ាក់​ក្មេក​របស់​លោកកំពុង​តែ​រស់នៅ​នេះ ស្ថិត​នៅ​ខេត្តបន្ទាយមានជ័យ និង​បាន​អះ​អាង​ថា រាល់​ឆ្នាំ​មិន​ដែល​លិច​ដល់​ថ្នាក់​នឹង​នោះ​ទេ ៕

កែសម្រួលដោយ