ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City នៅ​តែ​មាន​ម​ហិ​ច្ឆតា​ឆក់​​យក Lionel Messi នៅ​រដូវ​កាល​​ក្រោយ

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ យោង​តាម​កាសែត Marca របស់​ប្រទេស​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា​ក្លិប Manchester City នៅ​តែ​បង្ហាញ​ពី​ម​ហិ​ច្ឆតា​របស់​ខ្លួន ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Lionel…

អេ​ស្ប៉ា​ញ ៖ យោង​តាម​កាសែត Marca របស់​ប្រទេស​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា​ក្លិប Manchester City នៅ​តែ​បង្ហាញ​ពី​ម​ហិ​ច្ឆតា​របស់​ខ្លួន ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Lionel Messi របស់​ក្រុម Barcelona​។

ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ ៣៣​ឆ្នាំ​ខាងលើ បាន​ប្រកាស​ជា​ផ្លូវការ​រួច​មក​ហើយ​កាលពី​ខែសីហា អំពី​ជំហរ​របស់​ខ្លូ​ន​ក្នុង​ការ​លេង​ឱ្យ Barca មួយ​រដូវ​កាល​ទៀត ពោល​គឺ​នៅ​ពេល​កុងត្រា​របស់​គេ​ជាមួយ​ក្លិប​នឹង​ផុត​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២១​។

លោក Omar Berrada

ជម្លោះ​រវាង Messi និង Barca បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​នៅ​លើ​សារព័ត៌​មាននៅ​ជុំវិញ​ពិភពលោក បន្ទាប់​ពី​រូបគេ​មាន​ចេតនា​ចង់​ចាកចេញ នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​នេះ ដែល​ទើបតែ​បិទទ្វារ​កាលពី​ថ្ងៃ​ទី​៥ ខែតុលា​កន្លង​ទៅ​។

ដំណឹង​នៃ​ការ​ចាកចេញ​របស់ Messi ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​ក្លិប Man City ដែល​ជាទី​កន្លែង​អតីត​គ្រូ​ចាស់​របស់​គេ​គឺ​លោក Pep Guardiola កំពុង​ដឹកនាំ​។ ប៉ុន្តែ​ដោយសារ​តែ​នៅ​សល់​កុងត្រា​ជាមួយ Barca ទើប​បណ្តាល​ឱ្យ​រូបគេ មិន​អាច​ចាក​ចេញពី​ក្លិប​បាន​នៅ​រដូវក្តៅ​នេះ ប្រសិនបើ Man City គ្មាន​ប្រាក់ ៧០០​លាន​អឺ​រ៉ូ​សម្រាប់​ដំណើរការ​នៃ​ការ​ផ្ទេរ​នេះ​។

ដោយឡែក​លោក Omar Berrada ប្រធាន​ផ្នែក​ប្រតិបត្តិ​ក្លិប Man City ថ្មី​ៗ​នេះ បាន​ឆ្លើយឆ្លង​ជាមួយ​សារព័ត៌មាន The Athletic ហើយ​បាន​ផ្តល់​ការ​ធានា​ថា Man City នៅ​តែ​មិន​បាន​ភ្លេច​អំពី​ខ្សែប្រយុទ្ធ​របស់​ក្រុម Barca រូប​នេះ​ទេ​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ប្រសិនបើ Messi ចាក​ចេញពី Barcelona ហើយ​ការ​ចរចា​ទទួល​បាន​ភ្លើង​ខៀវ នោះ​ពួក​យើង​នឹង​ស្វែងរក​ជម្រើស​ក្នុង​ដំណើរ​នៃ​ការ​ចរចា​នោះ​។ គេ​គឺជា​កីឡាករ​ឆ្នើម​បំផុត​នៅ​លើ​ពិភពលោក​។ ខ្ញុំ​គិត​ថា​ក្លិប​កំពូល​ៗ​ជា​ច្រើន ក៏​ចង់បាន​រូបគេ​ផង​ដែរ​»​។

លោក​បាន​បន្ថែម​ទៀត​ថា​« វា​ពិតជា​ពិបាក​នឹង​ស្មាន​ណាស់​ថា នឹង​អាច​មានរឿង​អ្វី​កើតឡើង នៅ​ទីផ្សារ​ដោះ​កីឡាករ​រដូវក្តៅ​ក្រោយ​។ ដូច្នេះ​ពួក​យើង​ត្រូវ​តែ​ត្រៀមខ្លួន​។ ប៉ុន្តែ​ក្នុង​ពេល​តែ​មួយ​នេះ ខ្ញុំ​គិត​ថា​យើង​មាន​ធនធាន និង​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​វិនិយោគ​នៅ​ពេល​ដែល​ចាំបាច់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ