ខេត្តកំពង់ចាម ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតំណាងក្រុមហ៊ុនវៃយ៏ ជូ ចំកាត់ ដឹកនាំដោយលោកផាន់ សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការចុះប្រមូលកាវ៥០២ក្លែងកា្លយបានរាប់ពាន់ដបតាមផ្ទះលក់គ្រឿងចំនួន៣កន្លែង ត្រូវបានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី២៧ មីនា ២០១៥ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម យកទៅរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដុតបំផ្លាញចោលកាលពីល្ងាចថ្ងៃដដែល ។
លោកឌួង សុគន្ធថៃ តំណាងក្រុមហ៊ុន Vi Chau ប្រាប់ឱ្យដឹងថា មានអតិថិជនបានទូរស័ព្ទមកប្រាប់រូបលោកថា នៅក្រុងកំពង់ចាមមានគេលួចចរាចរណ៍លក់ផលិតផលកាវ៥០២ក្លែងក្លាយជាច្រើនកន្លែង ទើបរូបលោកបានរាយការណ៍ទៅនាយក្រុមហ៊ុន ដើម្បីមានវិធានការជាមួយនឹងអាជីវករលក់ផលិតផលក្លែងបន្លំរបស់ពិត ដែលកត្តានេះនាំឱ្យខាតបង់នូវប្រាក់ចំណូចដ៏ច្រើនផងដែរ ។
លោកឌួង សុគន្ធថៃ តំណាងក្រុមហ៊ុនប្រាប់បន្តថា រូបលោកបានចុះមកស្រាវជ្រាវជាច្រើនថ្ងៃនៅក្រុងកំពង់ចាម ព្រមទាំងបានឃើញទីតាំងលក់កាវក្លែងក្លាយនោះមែន បន្ទាប់មកកាលពីវេលាព្រឹកថ្ងៃទី២៧ មីនា ២០១៥ លោកផាន់ សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងជាច្រើននាក់ចុះទៅផ្ទះលក់គ្រឿងទេស ១-ឈ្មោះជា ហ៊ីម៉េង ស្ថិតនៅភូមិ១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដោយបានដកហូតកាវចំនួន៩៨ប្រអប់ធំ ស្មើនឹង៤.៩០០ដប នៅផ្ទះទី២ឈ្មោះលឹម ឆាយ ស្ថិតនៅភូមិ១៣ សង្កាត់កំពង់ចាម ដោយដកហូតបានកាវចំនួន៧ប្រអប់ និងផ្ទះទី៣-ឈ្មោះណា រិន លក់ភេស្ជជៈ ស្ថិតនៅក្បែរផ្សារបឹងកុក ក្រុងកំពង់ចាម ដោយដកហូតបានកាវចំនួន៣០ប្រអប់ និង៤២ដប ស្មើ១.៥៤២ដប ត្រូវបានដកហូតមករក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តជាបណ្តោះអាស្ន ។
លោកថា នៅរសៀលថ្ងៃដដែល ក៏បានសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីដុតកម្ទេចចោលនៅក្នុងបរិវេណបរិវេណទន្លេអុំ ។ សូមបញ្ជាក់ថា នាពេលកន្លងមក ក្រុមហ៊ុន Vi chau បានបើកប្រតិបត្តិការចុះប្រមូលកាវក្លែងក្លាយ ត្រូវបានធ្វើឡើងមានដូចជា ខេត្តស្ទឹងត្រែង ខេត្តសៀមរាប ខេត្តរតនគិរី និងនៅខេត្តកំពង់ចាម ។ ទាំងនេះគឺដោយមានចំណារពីលោកនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអវុធហត្ថផ្ទៃប្រទេស ឱ្យក្រុមហ៊ុនចុះសហការជាមួយនឹងកងរាជអាវុធហត្ថរាជធានី-ខេត្ត គឺត្រូវបានធ្វើឡើងដូចភ្លៀងរលឹម ។
ចំណែកលោកផាន់ សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប្រាប់ឱ្យដឹងដែរថា សកម្មភាពចុះប្រមូលកាវក្លែងក្លាយ៥០២នេះ គឺដោយសារតែមានបណ្តឹងពីក្រុមហ៊ុនស្របច្បាប់ខាងលើ ត្រូវបានធ្វើឡើងចំនួន៣ទីតាំងក្នុងក្រុងកំពង់ចាម ។ ដោយបានណែនាំឲ្យអាជីវករលក់ដូរ ត្រូវតែទិញលក់មានវិក័យប័ត្រត្រឹមត្រូវនិងកាលបរិច្ឆេទការផលិត ប្រសិនបើថ្ងៃក្រោយឃើញអាជីវករណានូវបន្តលក់កាវក្លែងក្លាយទៀតនឹងចាត់វិធានការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ