ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រិនបច្ចេកវិទ្យាឆ្នើមប្រមាណជាង៣០០នាក់នឹងជួបជុំជជែកអំពីបញ្ហាទីក្រុង បរិស្ថាននិងសេដ្ឋកិច្ច អប់រំ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្របពេលនៃការប្រឆាំងនៃការរីករាលដាលនៃជំងឹ Covid-19 កិច្ចប្រជុំកំពូលទីក្រុងនៃអនាគតនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥ ដែលនឹងប្រព្រឹត្តិទៅពីទីតាំងក្នុងប្រចិន ដែលដូរមកជាការជួបជុំគ្នាតាមរយៈ online…

រាជធានីភ្នំពេញ ៖ ស្របពេលនៃការប្រឆាំងនៃការរីករាលដាលនៃជំងឹ Covid-19 កិច្ចប្រជុំកំពូលទីក្រុងនៃអនាគតនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥ ដែលនឹងប្រព្រឹត្តិទៅពីទីតាំងក្នុងប្រចិន ដែលដូរមកជាការជួបជុំគ្នាតាមរយៈ online វិញ ដែលប្រព្រឹត្តិទៅ ជាពីរផ្នែក ដោយថ្ងៃទីនៅថ្ងៃទី ១៦ ដល់ ១៧ ខែ ធ្នូ ឆ្នាំ ២០២០នៅទីក្រុង ហុងកុង និងនៅថ្ងៃទី ២១ ដល់ទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០ នៅទីក្រុងហាងចូវ ខាងមុខ
នេះ ។

នេះជាកិច្ចប្រជុំកំពូលទីក្រុងនៃអនាគតប្រចាំឆ្នាំ២០២០ (Future City Summit Annual Meet 2020) ដោយកិច្ចប្រជុំនឹងលើកយករបៀបវារៈនៃការងើបឡើងវិញ ក្រោយការឆ្លងរាតត្បាតនៃជំងីកូវីត១៩ ដោយមានវត្តមានចូលរួមពីសហគ្រិនបច្ចេកវិទ្យាឆ្នើម ចំនួន៣០០នាក់ រួមទាំងអ្នករៀបចំផែនការទីក្រុង អ្នកធ្វើគោលនយោបាយសាធារណៈដ៏ល្បីៗ អ្នកវិនិយោគដែលមានឥទ្ធិពល និង បញ្ញវ័ន្តជាច្រើនរូបផ្សេងៗទៀតផងដែរ។

កម្មវិធីនេះក៏រំពឹងថានឹងមានការចូលរួមពីសំណាក់ប្រតិភូ មកពីបណ្តាប្រទេស ចំនួន ៣៥ប្រទេស ក្នុងតំបន់អាស៊ី អឺរ៉ុប និងអាហ្រ្វិកដែលមកពីអង្គការស្ថាប័ននានា មានដូចជា Harvard Graduate School of Design Chicago Booth Business School KPMG ធនាគារពិភពលោក IFC កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ និងបណ្តាញជំនាញផ្សេងទៀត។

កញ្ញា ចាន់ ពេជ្រម៉ូនីកា ដែលជាដៃគូនៃទីក្រុងប្រចាំប្រទេសកម្ពុជា បន្ទាប់ពីបានចូលរួម កិច្ចប្រជុំកំពូលទីក្រុងអនាគត កញ្ញាត្រូវបានបំផុសគំនិត ដើម្បីអោយក្លាយជាអ្នកដឹកនាំ វ័យក្មេងនៅកម្ពុជា និងបន្តបង្កើនសមត្ថភាពរបស់ខ្លួន។

កញ្ញា ចាន់ ពេជ្រម៉ូនីកា បានប្រាប់សារព័ត៌មានកោះសន្តិភាព នៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០ នេះថា «នាងខ្ញុំគិតថា កិច្ចប្រជុំកំពូលទីក្រុងអនាគត មិនត្រឹមតែជាវេទិកាមូយ សម្រាប់អោយស្ថាប័ន អ្នកវិនិយោក អ្នកធ្វើគោលនយោបាយសាធារណៈ បញ្ញវ័ន្តជាដើម។ល។ មកប្រជុំគ្នាជជែកវែកញែកលើបញ្ហមួយចំនួន ដូចជាបញ្ហាទីក្រុង បរិស្ថាន បញ្ហាសេដ្ឋកិច្ច ការអប់រំ ការអភិវឌ្ឍតាមរចនាបទតិចនូឡូជី ការរុករកឃើញនូវវិធីសាស្រ្តថ្មី សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពនិងវិវឌ្ឍភាព មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាព្រឹត្តការណ៏ដ៏អស្ចារ្យសម្រាប់ ឱ្យយុវជនក្នុងការបង្កើនការសិក្សាស្វែងយល់បន្ថែមទៅលើបទពិសោទ៍ល្អៗ ពីបណ្តាប្រទេសចូលរូម»។

សូមជំរាបជូនថា កញ្ញា បានទទួលរង្វាន់ជ័យលាភីថ្នាក់ជាតិ នៅក្នុងការប្រកួតប្រជែងពាណិជ្ជកម្មអេឡិចត្រូនិចសកលអាលីបាបា និងការប្រកួតវិទ្យាសាស្ត្រទិន្នន័យអាស៊ាន។ បច្ចុប្បន្ននេះកញ្ញាបានហ្វឹកហាត់ នៅក្រុមហ៊ុនវិនិយោគមួយ ដោយផ្តោត លើតំបន់មេគង្គក្រោម និងគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម។

កញ្ញា បានបន្តថា «ដូច្នេះហើយបានជានាងខ្មុំ សូមលើកទឹកចិត្តដល់យុវជនគ្រប់រូប ក្នុងការចូលរូមកិច្ចប្រជុំកំពូលនាពេលឆាប់ៗខាងមុខនេះដើម្បីស្វែងយល់ពីចន្លោះខ្វះខាត កសាងខ្លួនជាមេដឹកនាំវ័យក្មេង និងមានការលើកកម្ពស់ចំណេះដឹងរបស់ខ្លួន ក៏ដូចជាជាទុនមួយសម្រាប់ឈានចូលដល់ការអភិវឌ្ឍន៏ទីក្រុងនិងប្រទេសកម្ពុជាអោយកាន់តែរីកចម្រើន»។

ព័ត៌មានលំអិតសូមចុចលីងនៅទីនេះ ៖https://www.futurecitysummit.org/program-fee?fbclid=IwAR1kUEHpn5Xb9j8WiMnt6PFfgFOHI0jDuQoJX_JAygwp-EnxMd6PxT42T3M

ភាពជឿជាក់ថាការបន្តដំណើរជាមួយនិងកិច្ចប្រជុំកំពូលទីក្រុងអនាគត របស់កញ្ញានីងបន្តអោយកញ្ញាអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីលើកកំពស់សកម្មភាពរួមគ្នារវាងវិស័យរដ្ឋ និងឯកជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងីកូវីត១៩ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព និងដើម្បីជំរុញពន្លឿនកំណើនទីផ្សារកម្ពុជាអោយកាន់តែរីកចម្រើន។

កញ្ញា ចាន់ ពេជ្រម៉ូនីកា បានបន្ថែមថា នៅក្នុងឆ្នាំនៃគំរប់ខួបនេះ យើងសូមអញ្ជើញអ្នកជាភ្ញៀវកិត្តិយសចូលរួមព្រឹត្តិការណ៍មួយនេះ ដើម្បីពិភាក្សាស្វែងរកនិងបង្កើតវឌ្ឍនភាពដ៏មានសក្តានុពល ទីក្រុងដ៏អស្ចារ្យនាពេលអនាគត និងសហគ្រិនភាពដ៍ឆ្លាតវៃ នៅក្នុងបរិបទនៃប្រទេសកម្ពុជាប្រទេសអច្ឆរិយៈ។

ដូចនេះមេដឹកនាំវ័យក្មេង មកពីស្ថាប័នពាក់ព័ន្ធនានា ដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរួមគ្នា បង្កើតទំព័រថ្មី នៃគុណតម្លៃ សម្រាប់ទីក្រុងដែលកំពុងលេចធ្លោមួយនេះ៕

អត្ថបទសរសេរ ដោយ