ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​លួច​ម៉ូតូ​ទៅ​បញ្ចាំ​ស៊ីចាយ​អស់​លុយ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​លួច​ម៉ូតូ​វ៉េវ​ទៅ​បញ្ចាំ​៤.០០០​បាត ស៊ីចាយ​ជាមួយ​មិត្ត​អស់​លុយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២០​។ ជនសង្ស័យ​មានឈ្មោះ ណា ដា​រ៉ា ហៅ​អា​តឿ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​លួច​ម៉ូតូ​វ៉េវ​ទៅ​បញ្ចាំ​៤.០០០​បាត ស៊ីចាយ​ជាមួយ​មិត្ត​អស់​លុយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២០​។ ជនសង្ស័យ​មានឈ្មោះ ណា ដា​រ៉ា ហៅ​អា​តឿ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។ លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖

ក្រោយ​ពេល​ដែល​ទទួល​ពាក្យបណ្តឹង​ឈ្មោះ ជួន សា​រិ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​វ​ល្លិ៍ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ដែល​បាន​បាត់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខៀវ លាយ​ទឹកប្រាក់ ដែល​បាត់​កាលពី​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២០​នៅ​បរិវេណ​កាស៊ីណូ​ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។ លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ហើយ​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​សន្តិសុខ​កាស៊ីណូ​ធ្វើការ​ឆែក​កាមេរ៉ា​សុវត្ថិភាព​ឃើញ​សកម្មភាព​ចោ​លួ​យ​ម៉ូតូ ហើយ​កម្លាំង​ដាក់​ការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​សង្ស័យ​ឈ្មោះ ណា ដា​រ៉ា ហៅ​អា​តឿ នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២០​ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ​នាំ​យក​សាកសួរ​តាម​ចម្លើយ​សារភាព​ខ្លួន​ពិតជា​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក់​វ៉េវ​ពិតមែន ហើយ​យក​ទៅ​បញ្ចាំ​ក្នុង​តំលៃ​៤.០០០​បាត ហើយ​យក​លុយ​នេះ​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​អស់ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​នាំ​យក​ម៉ូតូ​កន្លែង​បញ្ចាំ​យក​មក​ប្រគល់​ជូន​ម្ចាស់​វិញ ដោយឡែក​ចំ​អ្នក​ទទួល​បញ្ចាំ​ផល​ចោរកម្ម​ត្រូវ​បាន​រួចខ្លួន​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ