ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ប្រហារ​ក្មេង​ស្រី​ជំទង់​វ័យ​១៥​ឆ្នាំ​ប៉ង​សម្លា.ប់​ពេលដេក​​ចាំផ្ទះ​ជាមួយ​ប្អូនស្រី

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ ស្រប​ពេល​ដែល​ម្តាយ​ជាប់រវល់​​ទៅ​ចូលរួមពិធី​កាត់​ចំណងដៃ​កូនស្រី​នៅ​ខេត្តកំពង់សោម​ដោយ​ទុក​ឲ្យ​កូនស្រី​២​នាក់​ដេកចាំ​ផ្ទះបែរជា​មាន​ជន​មិន​ស្គាល់​អត្ត​

ខេត្តកំពង់ចាម ​៖ ស្រប​ពេល​ដែល​ម្តាយ​ជាប់រវល់​​ទៅ​ចូលរួមពិធី​កាត់​ចំណងដៃ​កូនស្រី​នៅ​ខេត្តកំពង់សោម​ដោយ​ទុក​ឲ្យ​កូនស្រី​២​នាក់​ដេកចាំ​ផ្ទះបែរជា​មាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​លួច​កាប់​ប្រហារ​ប៉ង​សម្លាប់​កូន​បង​អាយុ​១៥​ឆ្នាំ ក្នុង​ខណៈ​កំពុង​ដេក​លង់លក់ បណ្តាល​ឲ្យ​របួសធ្ងន់ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​មក​ស​ង្គ្រោះ​​​បន្ទាន់នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ។​

ហេតុ​ការ​ណ៏នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​២០​នាទី​យប់ ថ្ងៃ​ទី​៣ មីនា ២០១៥ ស្ថិត​នៅ​ភូមិ​វត្ត​ចាស់ ឃុំ​បឹងណាយ ស្រុក​ព្រៃឈរ ។

លោក​វរ​សេនី​យ៍ត្រី កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ​ហ៊ុន ទៀង អាយុ​៤៣​ឆ្នាំ ​រួម​ជាមួយ​កូនស្រី កូនប្រសារ​ប្រុស ​ព្រមទាំង​ក្រុម​សាច់​ញាតិ​ជា​ច្រើន​នាក់បាន​នាំ​គ្នាធ្វើ​ដំណើរ​ចេញ​ទៅ​ខេត្ត​ជាប់មាត់​សមុទ្រ​ខាងលើដើម្បី​កាត់​ចំណង​ដៃ​ដោយ​បាន​ទុក​កូនស្រី​ឈ្មោះ ប៊ុ​ន សុខ​នៅ អាយុ​១៥​ឆ្នាំ និង​កូនស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​ទៀតឲ្យ​នៅ​ដេកចាំ​ផ្ទះ​ឈើ​ទំហំ​៤​គុណ​៥​ម៉ែត្រ​។

លោក​វរ​សេនី​យ៏​ត្រី កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរប្រាប់​បន្ត​ថា ​​មុន​ពេលដេក​កូនស្រី​បង​បាន​ចុច​មើល​វី​ដេ​អូ​រឿង​ថៃនៅ​យប់​ថ្ងៃ​ទី​៣​ មីនា បន្ទាប់​មក​ងងុយដេក​ពេក ក៏​បាន​បិទទ្វា​ផ្ទះ​ត្រឹមត្រូវ​រួច​ប្រាស​ខ្លួន​ដេក​ទាំង​២​នាក់​តែ​ម្តង ។   

លុះដល់​​​វេលា​ម៉ោង​១០​ និង​២០​នាទី​យប់  ស្រាប់តែ​មាន​ជនមិន​ស្គាល់​អត្តសញ្ញាណបាន​មក​ធាក់​ទ្វារ​ទម្លាយ​ចូល​ទៅ​លើ​ផ្ទះ​ឈើ បើក​មុង​សើយ​ឡើង​ក៏​ទាញ​វត្ថុ​រឹងមានមុខ​មុត​កាប់​ប្រហារ​លើ​កូនស្រី​បងត្រូវ​ចំនួន​៣​កន្លែង​ ក្នុង​នោះ​មានក្បាល​ផ្នែក​ខាងស្តាំ​២​កន្លែង និង​ច​ញ្ចឹ​ម​ឆ្វេង​ង​១​កន្លែង ដោយ​មាន​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ  រួច​ក៏​ស្រែកហៅ​ឲ្យ​គេឯង​ជួយ​។

រំពេច​នោះ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បានរត់គេច​ខ្លួន​ចុះពីលើផ្ទះ​ទាំង​ប្រ​ញាត់​រត់គេច​ខ្លួន ថែម​ទាំង​យក​វត្ថុ​តាង​ទៅ​ជាមួយ​ផង ។ ក្មេង​ស្រី​រង​គ្រោះ​វ័យ​១៥​ឆ្នាំ​រូប​នោះត្រូវ​បាន​ក្រុម​សាច់ញាតិ​ដឹក​យក​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ និង​បន្ត​នាំ​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ ។

លោក​វរ​សេនី​យ៏​ត្រី កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរបញ្ជាក់​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី៤​ មីនា​នេះ ​រូប​លោក និង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​បាន​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុ ដើម្បី​ពិនិត្យ​មើល​ពី​ស្ថានភាព​ ​តែ​មិន​មាន​អ្នក​ភូមិ​ណា​ម្នាក់​ឃើញ​ពី​ភិនភាគជន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ ​​ចំពោះ​មូលហេតុ​នៃការកាប់​ប្រហារ​លើ​ក្មេង​ស្រី​ជំទង់​ខាងលើ មិនទាន់ដឹង​​​ច្បាស់លាស់ទេ។ ដំបូង​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា ​អាច​ផ្តើម​ចេញពី​គំនុំ​ណា​មួយ​រវាង​គ្រួសារ​រង​គ្រោះជាមួយនឹង​អ្នក​ដ​ទៃ​នៅ​ក្នុងភូមិ ៕
                                                                                                       ​