ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​​នេសាទ​​នៅ​តែ​កើត​មាន​ឡើង​ក្នុង​រដូវ​ហាមឃាត់​ (វីដេអូ)

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​មន្ត្រី​ផ្នែក​រដ្ឋបាល​ផ្សារឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី ៧ ខែសីហា​ ឆ្នាំ​២០២០ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ស្បៃ​មុង​នៅ​ចំណុច​ភូមិ​កំពង់​អួរ ​ឃុំ​ខុន​រ៉​ង…

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​មន្ត្រី​ផ្នែក​រដ្ឋបាល​ផ្សារឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី ៧ ខែសីហា​ ឆ្នាំ​២០២០ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ស្បៃ​មុង​នៅ​ចំណុច​ភូមិ​កំពង់​អួរ ​ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ ក្នុង​ពេល​ដែល​រដូវ​នេសាទ​កំពុង​បិទ​នៅឡើយ ។

លោក ឈឹ​ម បាន នាយ​សង្កាត់​រដ្ឋបាល​ជលផល​បរិបូណ៌​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បានការ​ណែនាំ​ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ក៏​ដូច​ជា​ខណ្ឌ​រដ្ឋបាល​ជលផល ស្តី​ពី​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​នេះ ​នៅ​ព្រឹក​ថ្ងៃ​ទី៧ ខែសីហា នេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន មន្ត្រីសង្កាត់ និង​ផ្នែក​រដ្ឋបាល​ផ្សារឆ្នាំង កងរាជអាវុធហត្ថ​ស្រុក បរិបូណ៌ មន្ត្រី​បរិស្ថាន ដោយ​ប្រើប្រាស់​កម្លាំង​សរុប១១នាក់ កាណូត​បា​ឡា​ស្មាច់៤គ្រឿង ។​

ជា​លទ្ធផល បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដាក់​របាំង​ស្បៃ​ម៉ុង​នៅ​ចំណុច​ភូមិ​កំពង់​អួរ ឃុំខុន​រ៉​ង​បាន​ចំនួន១៥កន្លែង​ស្មើនឹង​ប្រវែង៧៧៩ម៉ែត្រ លប​លូ​ស្បៃ​មុង​ចំនួន១៥មាត់​បង្គោល៣០០ដើម ចាក់​លែង​កូន​ត្រី​ចម្រុះ​ជាង២០​គីឡូក្រាម ចូល​បឹង​ធម្មជាតិ​វិញ ។

នាយ​សង្កាត់​រដ្ឋបាល​ជលផល​រូប​នោះ​ក៏​បាន​អំពាវនាវ​សូម​ប្រជាពលរដ្ឋ​កុំ​នេសាទ ក្នុង​រដូវ​ហាមឃាត់ ជា​ពិសេស​របាំង ស្បៃ​មុង ដែល​ជា​ឧបករណ៍​បំផ្លាញ​មច្ឆជាតិ​យ៉ាងធ្ងន់ធ្ងរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ