រាជធានីភ្នំពេញ ៖ ស្រីស្រស់ស្អាតដែលរហ័ស្សនាម «រាជនីក្រមា» កញ្ញា មាន សូនីតា កាន់តែធ្វើអោយមហាជន អ្នកគាំទ្រមានការសង្ស័យជាច្រើនទៅលើទំនាក់ទំនងរបស់នាងជាមួយនឹងបុរសសង្ហារសាច់ដុំ និងជាតារាចម្រៀងប្រសលោក ហ្សូណូ កាន់តែស៊ីជម្រៅ ក្រោយពីរូបនាងបង្ហាញរូបភាពយ៉ាងសិទ្ធស្នាតជាច្រើនសន្លឹក។
កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីរូបនេះហាក់កាន់តែបង្ហាញអារម្មណ៍មួយទៅកាន់តារាចម្រៀងប្រុស នៅក្នុងផលិតកម្មរស្សីហង្សមាសមួយរូបនេះកាន់តែខ្លាំងហើយ រហូតរូបនាងបានហ៊ាននិយាយទៅកាន់លោក ហ្សូណូយ៉ាងពេញៗមាត់ថា ជា Crush របស់នាងទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះ ស្រីស្អាតរូបនេះរូបនេះ ថែមទាំងបានសរសេរសារបង្កប់អត្ថន័យជាច្រើន ដែលសុទ្ធសឹងជាទំនាក់ទំនងមួយធ្វើអោយមហាជនកាន់តែសង្ស័យកាន់តែខ្លាំង នៅក្នុងបណ្តាញសង្គម Instagram ថា « នេះជាអ្វីដែលរូបនាងខ្ញុំសម្លឹងទៅកាន់ crush របស់ខ្ញុំ» ។
លើសពីនេះទៅទៀត អ្នកទាំង២ ក៏បានចូលលេងពាក្យសម្តីជាមួយគ្នា តាមរយៈការ comment យ៉ាងផ្អែមល្ហែមថែមទៀតផង ជាហេតុនាំអោយមហាជន ចង់ដឹងកាន់តែច្បាស់ពីទំនាក់ទំនងរបស់អ្នកទាំង២ យ៉ាងណាអោយពិតប្រាកដ ពីព្រោះតែនាពេលកន្លងមកនេះ កញ្ញាមាន សូនីតាធ្លាប់បានប្រាប់ថាលួច Crush ទៅលើលោក ហ្សូណូ តាំងពីយូរមកហើយ ។
គួរបញ្ជាក់ផងដែរថា អ្នកទាំង២ រវាងលោក ហ្សូណូ និងកញ្ញា មាន សូនីតា កំពុងតែសហការចាប់ដៃគ្នាថតខ្សែភាគយន្តថ្មី ដែលទាក់ទងទៅនឹងល្ខោនខោល ហើយនេះក៏ជាលើកទីមួយ ដែលអ្នកទាំង២ចាប់ដៃគ្នានៅក្នុងខ្សែភាគយន្តបែបនេះ ៕
ចែករំលែកព័តមាននេះ