ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រៀម​ស្វា​គមន៍​ដំណើរ​កម្សាន្ត​មក​​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ទ្រង់ ខេត្តក្រចេះ ​!

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ កោះ​ទ្រង់ គឺជា​កោះ​មួយ​នៅ​ចំ​កណ្តាលទន្លេ​មេគង្គចម្ងាយ​ប្រមាណ១​គ​.​ម ទល់មុខ​ក្រុង​ក្រចេះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ ខេត្ត ក្រចេះ​។ កោះ​នេះ​…

ខេត្តក្រចេះ ៖ កោះ​ទ្រង់ គឺជា​កោះ​មួយ​នៅ​ចំ​កណ្តាលទន្លេ​មេគង្គចម្ងាយ​ប្រមាណ១​គ​.​ម ទល់មុខ​ក្រុង​ក្រចេះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ ខេត្ត ក្រចេះ​។ កោះ​នេះ​ មាន​ភូមិ​ចំនួន​២ ដែល​ផ្ទៃដី​សរុប​ទំហំ​២២៣​ហិ​កតា មាន​បឹង​ចំនួន​២ ដែល​មាន​ចំការ​ប​នែ្ល និង​ស្រែប្រាំង-​វស្សា​លាស់​ខៀវខ្ចី​ស្ទើរ​គ្រប់​រដូវ​កាល​ ។

កោះ​នេះ​ មាន​បណ្តោយ​ប្រមាណ​៤.៥ គ​.​ម ពី​ជើង​ទៅ​ត្បូង​ព័ទ្ធ​ដោយ​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​៩​គ​.​ម អម​ទៅ​ដោយ​ដើម​ក្រូចថ្លុង ដែល​មាន​រសជាតិ​ផ្អែម​ពី​ធម្មជាតិ​ពិត​ៗ និង​មាន​ទេសភាព​យ៉ាង​ស្រស់​ត្រកាល ដែល​អំណោយផល​សម្រាប់​សកម្មភាព​ទេសចរណ៍​ដូច​ជាជិះ​កង់ រទេះសេះ រទេះគោ ម៉ូតូឌុប ទស្សនា​កម្សាន្ត និង​មានផ្ទះ​ស្នាក់​សហគមន៍​ដែល​មាន​ផ្តល់​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ និង​មាន​ឆ្នេរ​ខ្សាច់​អម​ដោយ​ទឹកទន្លេ​ថ្លាយង់​នា​រដូវប្រាំង ដែល​លាតសន្ធឹង​តាម​បណ្តោយ​កោះ​ផ្នែក​ខាងកើត ទល់មុខ​នឹង​ទីរួមខេត្ត​ក្រចេះ គួរ​ជាទី​គយគន់ និង​ការ​ធ្វើ​ដំណើរ​កំសាន្ត​ដ៏​មនោ​រម្យ របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជា​ពិសេស​ គឺ​ការ​ស្រូប​យក​ជំនោរ​ដ៏​បរិសុទ្ធ​ពី​ធម្មជាតិ​ផង​ដែរ ។

ដោយ​មាន​សក្តា​នុ​ពល​ទាំង​អស់នេះ​ហើយ ទើប​សហ​គម​ន៌​អេកូ​ទេសចរ​ណ៍ ក្រោម​ការ​
ច​ង្អុ​ល​បង្ហាញ​ពី​មន្ទីរ​ទេសចរ​ណ៍ខេត្តក្រចេះ បាន​រៀបចំ​សហ​គម​ន៍អេកូ​ទេសចរ​ណ៍កោះ​ទ្រង់​នេះ​ឡើង​វិញ ក្រោយ​បិទ​សហ​គម​ន៍មួយ​រយៈ ​ដើម្បី​បង្កា​រទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​19 ។

អត្ថបទសរសេរ ដោយ