ប្រទេសស្វីស ៖ តុលាការប្រទេសស្វីស បានចាប់ផ្តើមនីតិវិធីផ្លូវច្បាប់ប្រឆាំងនឹងលោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ទាក់ទងទៅនឹងការប្រជុំមួយ ដែលត្រូវបានគេចោទប្រកាន់ថាលោក បានធ្វើឡើងជាសម្ងាត់ជាមួយអគ្គមេធាវីសញ្ជាតិស្វីសលោក Michael Lauber។
លោក Gianni Infantinoសូមបញ្ជាក់ថាលោក Michael Lauber កាលពីសប្តាហ៍មុន បានស្នើសុំលាលែងពីតំណែង។ បន្ទាប់ពីតុលាការបានចោទប្រកាន់ថា លោកបានបិទបាំងការប្រជុំសម្ងាត់ និងភូតកុហកអ្នកត្រួតពិនិត្យ អំឡុងពេលនៃការស៊ើបអង្កេតមួយលើការិយាល័យរបស់លោក ទាក់ទង់នឹងអំពើពុករលួយជាមួយស្ថាប័ន FIFA។ ហើយគិតមកទល់ពេលនេះ អ្នកទាំងពីរបានបដិសេធរាល់ការចោទប្រកាន់របស់រដ្ឋអាជ្ញាស្វីស។
លោក Michael LauberFIFA បានចេញសេចក្តីប្រកាសមួយថាលោក Infantino រួមជាមួយគណៈអភិបាលរបស់លោក នឹងធ្វើកិច្ចសហប្រតិបត្តិការពេញលេញជាមួយការស៊ើបអង្កេតនេះ ។ ហើយលោកប្រកាន់ខ្ជាប់ថា ដើម្បីជួបជាមួយអគ្គមេធាវី Lauber គឺមានភាពត្រឹមត្រូវ និងមិនមានការរំលោភបំពានលើផ្លូវច្បាប់អ្វីទាំងអស់។

ការស៊ើបអង្កេតនេះ កើតឡើងបន្ទាប់ពីព្រះរាជអាជ្ញាពិសេស Stefan Keller ត្រូវបានតែងតាំងកាលពីខែមិថុនា ដើម្បីពិនិត្យឡើងវិញនូវបណ្តឹងព្រហ្មទណ្ឌប្រឆាំងបុរសពីរនាក់ រួមជាមួយអ្នកដទៃទៀត។
អាជ្ញាធរត្រួតពិនិត្យការិយាល័យមេធាវី (OAG) បាននិយាយថា ពួកគេបានរកឃើញការចង្អុលបង្ហាញ អំពីការប្រព្រឹត្តបទឧក្រិដ្ឋទាក់ទង នឹងការប្រជុំសម្ងាត់របស់ពួកគេរួមមាន ការរំលោភបំពានលើការិយាល័យសាធារណៈ, ការបំពានការសំងាត់ជាផ្លូវការ, ការជួយជនល្មើស និងការញុះញង់ឱ្យប្រព្រឹត្តអំពើអស់ទាំងនេះ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ