ផ្លូវ​ទាំង​៨​ជា​មាគ៌ា​ដ៏​ចម្បង​ឆ្ពោះទៅ​រក​សន្តិភាព


នៅ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​លើក​គុណ​តម្លៃ​ផ្លូវ​ទាំង​៨​ឬ​អដ្ឋង្គិក​មគ្គ​ថា​ជា​មាគ៌ា​មាន​ប្រយោជន៍​ធំធេង​ណាស់​សម្រាប់​រក​សុខ​សន្តិភាព​ជូន​ពិភពលោក​រស់នៅ​ដោយ​សុខ​ស្ងប់ ។

មាគ៌ា​ទាំង​៨​នោះ​គឺ សម្មាទិដ្ឋិ សេចក្តី​យល់​ត្រូវ​១, សម្មា​សង្ក​ប្បោ ត្រិះ​រិះ​ត្រូវ​១, សម្មាវាចា សម្តី​ត្រូវ​១, សម្មា​កម្ម​ន្តា ការងារ​ត្រូវ​១, សម្មាអាជីវោ ការ​ចិញ្ចឹមជីវិត​ត្រូវ​១, សម្មា​វា​យា​មោ ព្យាយា​ម​ត្រូវ​១, សម្មាសតិ សេចក្តី​រឭក​ត្រូវ​១, សម្មាសមាធិ ការ​តម្កល់ចិត្ត​ត្រូវ​១ ។

ផ្លូវ​ទាំង​៨​នេះ​ជា​មាគ៌ា​ចម្បង​ឆ្ពោះទៅ​រក​សន្តិភាព​សម្រាប់​សង្គម​សាសនា និង​សង្គម​ជាតិ ព្រះពុទ្ធ​ទ្រង់​បដិបត្តិ​តាម​មាគ៌ា​ទាំង​៨​នេះ​រហូត​បាន​សម្រេច​នូវ​សម្មា​សម្ពោធិញ្ញាណ​ជា​អគ្គបុគ្គល​ក្នុង​លោក​ពុំ​មាន​បុគ្គល​ណាមួយ​ស្មើនឹង​ព្រះ​អង្គ​ឡើយ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ