ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយោជន៍​អ្វី​នឹង​ចង់​យកឈ្នះ​អ្នក​ដទៃ​នោះ

3 ឆ្នាំ មុន

ប្រយោជន៍​អ្វី​នឹង​ចង់​យកឈ្នះ​មនុស្សជាតិ​គ្នា​ឯង​នោះ បើ​យើង​ទាំងអស់​គ្នា​សុទ្ធតែ​ជា​អ្នក​មិន​ទាន់​យកឈ្នះ​ខ្លួនឯង​បាន​ផង​នឹង ជា​អ្នក​ចាញ់​ដូច​គ្នា គឺ​ចាញ់​ខ្លួនឯង​ផង និង​ចាញ់​ដៃ​មច្ចុរាជ​ផង ។ នៅ​ក្នុង​សាសន​សុភាសិត​មាន​និយាយ​អំពី​បុគ្គល​យកឈ្នះ​ខ្លួនឯង​ប្រសើរ​ជាង​ឈ្នះ​អ្នក​ដទៃ​មាន​ន័យ​ថា ឈ្នះ​ខ្លួនឯង​លោក​សំដៅយក​ត្រង់​ឈ្នះ​ចិត្ត​ខ្លួនឯង កុំឱ្យ​ចិត្ត​លោត​ហក់​ទៅ​តា​ម​ចំណង់ ធ្វើ​អ្វី​ៗ​ទៅ​តាម​អារម្មណ៍​ដែល​ចង់…

ប្រយោជន៍​អ្វី​នឹង​ចង់​យកឈ្នះ​មនុស្សជាតិ​គ្នា​ឯង​នោះ បើ​យើង​ទាំងអស់​គ្នា​សុទ្ធតែ​ជា​អ្នក​មិន​ទាន់​យកឈ្នះ​ខ្លួនឯង​បាន​ផង​នឹង ជា​អ្នក​ចាញ់​ដូច​គ្នា គឺ​ចាញ់​ខ្លួនឯង​ផង និង​ចាញ់​ដៃ​មច្ចុរាជ​ផង ។

នៅ​ក្នុង​សាសន​សុភាសិត​មាន​និយាយ​អំពី​បុគ្គល​យកឈ្នះ​ខ្លួនឯង​ប្រសើរ​ជាង​ឈ្នះ​អ្នក​ដទៃ​មាន​ន័យ​ថា ឈ្នះ​ខ្លួនឯង​លោក​សំដៅយក​ត្រង់​ឈ្នះ​ចិត្ត​ខ្លួនឯង កុំឱ្យ​ចិត្ត​លោត​ហក់​ទៅ​តា​ម​ចំណង់ ធ្វើ​អ្វី​ៗ​ទៅ​តាម​អារម្មណ៍​ដែល​ចង់ ព្រោះថា​មាន​តែ​ឈ្នះ​ចិត្ត​ខ្លួនឯង​ទេ​ដែល​ប្រសើ​រ​​ជាង​ឈ្នះ​អ្នក​ដទៃ ត្រង់​ចិត្តស្ងប់ ។

ព្រោះហេតុនោះ​យើង​មិន​គួរ​ចំណាយ​ពេលវេលា​ទៅ​ប្រព្រឹត្ត​ក្នុង​ការងារ​ណា​ដែល​ឥតប្រយោ​ជន៍​ឡើយ គួរ​យក​ពេលវេលា​មក​អប់រំ​កាយ ចិត្ត​ឱ្យ​បាន​ល្អ កុំឱ្យ​ចិត្ត​លោត​កញ្ជ្រោល​ទៅ​តា​ម​​អារម្មណ៍​ញាក់ ព្រោះថា បើ​ទោះជា​យើង​បាន​ឈ្នះ​គេ​នៅ​លើ​លោក​នេះ​ក្តី ក៏​មច្ចុរាជ​មិន​ទុក​ជីវិត​ឱ្យ​ដែរ ដល់​ពេល​ដល់​វេលា​ហើយ មច្ចុរាជ​នឹង​មក​អូ​សក​យក​ទៅ​ភ្លាម ​។

សប្បុរស​ដែល​បានដឹង​រឿង​នេះ​ច្បាស់​ហើយ លោក​មិន​បង្អែបង្អង់​ទេ ខំ​អប់រំ​ចិត្ត​ឱ្យ​លុះ​ក្នុង​សេចក្តី​ល្អ ប្រព្រឹត្ត​តែ​អំពើ​មនុស្សធម៌​ដើម្បី​ចេញ​ចាក​ភព​បី ទើប​ផុត​ទុក្ខ​អស់​ភ័យ​ក្នុង​វាល​វដ្តសង្សារ​នេះ​ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ