ជាន់ពុទ្ធកាលតើភិក្ខុរូបណាដែលសម្បូររឿងអាស្រូវច្រើនជាងគេ ?
នៅសម័យពុទ្ធកាលមានភិក្ខុមួយអង្គឈ្មោះឧទាយិដែលសម្បូររឿងអាស្រូវច្រើនជាងគេ តែភាគច្រើនតូចតាចគឺមិនដល់ថ្នាក់បារាជិកទេ និងជាភិក្ខុល្ងង់សូម្បីគង់នៅក្នុងវត្តជាមួយនឹងព្រះពុទ្ធក៏នៅតែល្ងង់ប្រៀបបាននឹងវែកមិនស្គាល់រសជាតិសម្លក៏យ៉ាងនោះដែរ ។ មានរឿងដំណាលថា ថ្ងៃមួយភិក្ខុឧទាយិអង្គនោះបានទៅគង់នៅក្នុងធម្មសភា ធ្វើដូចជាព្រះមហាថេរ ។ ពួកភិក្ខុអាគន្តុកៈបានឃើញលោកហើយក៏សម្គាល់ថាជាព្រះមហាថេរៈជាអ្នកចេះដឹងច្រើន ហើយបានចូលទៅសួរបញ្ហាធម៌នឹងលោក…
ចែករំលែកព័តមាននេះ