ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពេញ​តួនាទី​ជា​កូន​ល្អ​ពិត

3 ឆ្នាំ មុន

កូនប្រុស​ស្រី​ទាំងឡាយ​គប្បី​បំពេញ​នូវ​កិច្ច​៤​យ៉ាង​ដល់​មាតាបិតា​ឱ្យ​បាន​បរិបូណ៌ នឹង​បាន​ជាទី​រាប់អាន​នៃ​ពពួក​ទេវតា​តែង​ជូនពរ​ជ័យ អភិរក្ស​បីបាច់​ថែរក្សា​ឱ្យ​ចម្រុងចម្រើន ។ កិច្ច​ទាំង​៤​យ៉ាងនោះ​គឺ ១-​បើ​ឪពុក​ម្តាយ​ជា​អ្នក​គ្មាន​សទ្ធា ជឿ​លើ​កម្មផល​ទេ កូនប្រុស​ស្រី គប្បី​ដឹកនាំ​គាត់​ទាំង​ពីរ​ឲ្យ​មាន​សទ្ធា​ជ្រះថ្លា​ឡើង ២-​បើ​មាតាបិតា​មិន​ទាន់​មាន​សីល…

កូនប្រុស​ស្រី​ទាំងឡាយ​គប្បី​បំពេញ​នូវ​កិច្ច​៤​យ៉ាង​ដល់​មាតាបិតា​ឱ្យ​បាន​បរិបូណ៌ នឹង​បាន​ជាទី​រាប់អាន​នៃ​ពពួក​ទេវតា​តែង​ជូនពរ​ជ័យ អភិរក្ស​បីបាច់​ថែរក្សា​ឱ្យ​ចម្រុងចម្រើន ។

កិច្ច​ទាំង​៤​យ៉ាងនោះ​គឺ ១-​បើ​ឪពុក​ម្តាយ​ជា​អ្នក​គ្មាន​សទ្ធា ជឿ​លើ​កម្មផល​ទេ កូនប្រុស​ស្រី គប្បី​ដឹកនាំ​គាត់​ទាំង​ពីរ​ឲ្យ​មាន​សទ្ធា​ជ្រះថ្លា​ឡើង ២-​បើ​មាតាបិតា​មិន​ទាន់​មាន​សីល គប្បី​ពន្យល់​ណែនាំ​លោក​ទាំង​ទ្វេ​ឲ្យ​រក្សាសីល ៣-​បើ​ម៉ែឪ​ជា​មនុស្ស​កំណាញ់​ស្វិត គប្បី​អប់រំ​គាត់​ឱ្យ​ចេះ​ធ្វើ​ទាន និង​៤-​បើ​មាតាបិតា ជា​អ្នក​មិន​ចូល​ចិត្ត​ស្ដាប់ធម៌​ទេសនា គប្បី​ពន្យល់​ណែនាំ​គាត់​ឲ្យ​ចេះ​ស្ដាប់ធម៌ ។

កូនប្រុស​ស្រី​ទាំងឡាយ​ណា​បាន​ប្រតិបត្តិ​នូវ​កិច្ច​ទាំង​៤​យ៉ាងដូច​បាន​រៀបរាប់​មកនេះ នឹង​បាន​នាម​ថា​ជា​អ្នក​បាន​បំពេញ​នូវ​តួនាទី​ជា​កូន​ល្អ​ពិតប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ