ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តែ​ព្រះ​និព្វាន​ទើប​អស់​ទុក្ខ

3 ឆ្នាំ មុន

តាម​ពិត​ទៅ​ជីវិត​នេះ​មិនមែន​ត្រូវ​រស់នៅ​គ្រាន់តែ​ដើម្បី​បាន​លាភ យស ស័ក្តិ ទ្រព្យសម្បត្តិ​ក្នុង​លោក​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​រក​ផ្លូវ​ដើរ​ចេញ​ឱ្យ​បាន​លឿន​តាម​រយៈ​ការ​បំពេញ​បុណ្យ​កុសល​ផ្សេង​ៗ ព្រោះ​ការ​រស់​ក្នុង​លោក​នេះ​នឹង​ត្រូវ​ស្លាប់​ទៅ​វិញ​ជា​រឿង​ធម្មតា ។ មាន​តែ​ព្រះ​និព្វាន​ទេ​ទើប​គួរ​ជាទី​ត្រេកអរ ព្រោះ​លែង​ចាស់ ឈឺ…

តាម​ពិត​ទៅ​ជីវិត​នេះ​មិនមែន​ត្រូវ​រស់នៅ​គ្រាន់តែ​ដើម្បី​បាន​លាភ យស ស័ក្តិ ទ្រព្យសម្បត្តិ​ក្នុង​លោក​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​រក​ផ្លូវ​ដើរ​ចេញ​ឱ្យ​បាន​លឿន​តាម​រយៈ​ការ​បំពេញ​បុណ្យ​កុសល​ផ្សេង​ៗ ព្រោះ​ការ​រស់​ក្នុង​លោក​នេះ​នឹង​ត្រូវ​ស្លាប់​ទៅ​វិញ​ជា​រឿង​ធម្មតា ។ មាន​តែ​ព្រះ​និព្វាន​ទេ​ទើប​គួរ​ជាទី​ត្រេកអរ ព្រោះ​លែង​ចាស់ ឈឺ ស្លាប់​តទៅ​ទៀត​ហើយ ។

បើ​យើង​សង្កេត​មើល​ដំណើរ​ជីវិត​រាល់​ថ្ងៃនេះ​ត្រូវ​ប្រឈម​នឹង​រឿងរ៉ាវ​ច្រើន​ណាស់ ជា​ទុក្ខ​ក្រៃ​លែង​រាល់​ៗ​ថ្ងៃ សម្រាប់​អ្នក​ដែល​មាន​បញ្ញា​និង​ប្រកប​ខ្លួន​ទុក​ក្នុង​ព្រះធម៌ ព្រះ​វិន័យ​របស់​ព្រះសម្មាសម្ពុទ្ធ​រមែង​ធ្វើ​កំណើត​មនុស្ស​នេះ​ឱ្យ​ជា​កំណើត​ចុង​ក្រោយ​ព្រោះ​ដល់ទី​រំលត់ទុក្ខ​ពោល​គឺ​ព្រះ​និព្វាន ។

ហេតុនេះ​បើ​បាន​កើតមក​ជាម​នុស្សហើយ​កើត​ទាន់​ព្រះ​សាសនា សូមកុំ​នៅ​ល្ងង់​លង់​នឹង​កិលេស​តណ្ហា​នាំ​ទុ​ក្ខា​ក្រៃពេក​នោះ គួរ​ប្រញាប់​ភ្ញាក់​ឡើង​មក មក​ព្រះ​និព្វាន​ទើបបាន​សុខ​ពិតប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ