កាលព្រះបរមសាស្តាគង់នៅវត្តជេតពនទៀបក្រុងសាវត្ថី ព្រះអង្គបានត្រាស់ទៅកាន់ព្រះមហាកស្សបដ៏មានអាយុដោយគាថាយ៉ាងនេះថាៈ
ម្នាលកស្សបៈ ធម៌៥ប្រការតែងប្រព្រឹត្តទៅដើម្បីតាំងនៅដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ទាំង ៥ ប្រការនោះ តើដូចម្តេចខ្លះ ?
ម្នាលកស្សបៈ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកាក្នុងសាសនានេះជាអ្នកគោរពកោតក្រែងចំពោះព្រះសាស្តា ១ ជាអ្នកគោរពកោតក្រែងចំពោះព្រះធម៌ ១ ជាអ្នកគោរពកោតក្រែងចំពោះព្រះសង្ឃ ១ ជាអ្នកគោរពកោតក្រែងចំពោះសិក្ខា ១ និងជាអ្នកគោរពកោតក្រែងចំពោះសមាធិ ១ ។ ម្នាលកស្សបៈ ធម៌ទាំង ៥ ប្រការនេះឯងតែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។
ពុទ្ធបរិស័ទទាំង៤ពួក ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា ជាអ្នកគោរពប្រតិបត្តិធម៌ទាំង៥ប្រការនេះដរាបណា ព្រះសទ្ធម្មនឹងតាំងនៅអស់កាលជាអង្វែងដរាបនោះ ។ សាន សារិន
ចែករំលែកព័តមាននេះ