បើនិយាយអំពីសង្គមជាតិ អ្នកបួសរស់នៅក្នុងព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាអក្សរសិល្បិ៍ អក្សរសាស្ដ្រជាតិ និងប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរឱ្យនៅគង់វង្ស និងមានក្តីសន្តោសដល់បរិស័ទដែលចូលមកអាស្រ័យដោយប្រការផ្សេងៗ ។
ព្រះសង្ឃជាគ្រូពេទ្យ ជាអ្នកកាត់ក្ដីដ៏ត្រឹមត្រូវ យុត្តិធម៌ និងជាអ្នកមើលការខុសត្រូវដល់ប្រជាពលរដ្ឋខ្មែរផងដែរ ។ ទីធ្លាវត្តអារាមបានក្លាយទៅជាទីសម្រាប់ជនទុរគត សម្រាក និងព្យាបាលជំងឺ ការសន្តោសរបស់ព្រះសង្ឃពុទ្ធសាសនា ការចូលរួមចំណែកច្រើនក្នុងវិស័យសង្គមជាតិនោះ បានធ្វើឱ្យព្រះពុទ្ធសាសនាកាន់តែទទួលបានការរាប់អានពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ។
លើសពីនេះទៀត ព្រះសង្ឃគឺជាស្រែបុណ្យដ៏ប្រពៃសម្រាប់ប្រជាពលរដ្ឋផ្ញើទាន បំពេញបុណ្យកុសលដោយជំនឿដ៏បរិសុទ្ធ ត្រឹមត្រូវតាមគន្លងព្រះធម៌ប្រពៃពិត ។ សាន សារិន
ចែករំលែកព័តមាននេះ