ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ទាន​ទាំងអស់​មាន​តែ​ធម្មទាន​ដែល​ប្រសើរ​បំផុត

3 ឆ្នាំ មុន

ធម្មទានប្រែថា ការឱ្យធម៌គឺ ការសម្តែងធម៌​ និយាយធម៌ បង្រៀនធម៌ ការសាងគម្ពីរដីកាធម៌វិន័យជាដើម ។ នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា​មាន​សម្តែង​អំពី​ទាន​ជា​អនេកបរិយាយ​ដែល​បណ្តា​ទាន​ទាំង​អស់នោះ​មាន​តែ​ធម្មទាន​ទេ​ដែល​ប្រសើរ​អស់​ទាន​នានា ​។ ព្រះ​មាន​ព្រះ​ភាព​ត្រាស់​ថា…

ធម្មទានប្រែថា ការឱ្យធម៌គឺ ការសម្តែងធម៌​ និយាយធម៌ បង្រៀនធម៌ ការសាងគម្ពីរដីកាធម៌វិន័យជាដើម ។ នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា​មាន​សម្តែង​អំពី​ទាន​ជា​អនេកបរិយាយ​ដែល​បណ្តា​ទាន​ទាំង​អស់នោះ​មាន​តែ​ធម្មទាន​ទេ​ដែល​ប្រសើរ​អស់​ទាន​នានា ​។

ព្រះ​មាន​ព្រះ​ភាព​ត្រាស់​ថា ទោះជា​បរិស័ទ​ថ្វាយ​ត្រៃចីវរ​ដែល​មាន​សាច់​ម៉ដ្ឋ​ដូច​បណ្តូលចេក​ដល់​ព្រះពុទ្ធ ព្រះ​បច្ចេកពុទ្ធ និង​ព្រះ​ខីណាស្រព​ទាំងឡាយ ដែល​គង់​ជាប់​ៗ​គ្នា​ក្នុង​ចក្រវាល រហូត​ដល់​ព្រហ្មលោក​ក្តី ការ​អនុមោទនា​ដែល​ព្រះពុទ្ធ​អង្គជា​ដើម​ទ្រង់​សម្តែង​ហើយដោយ​ព្រះ​គាថា​ត្រឹមតែ​៤​បាទ ក្នុង​សមាគម​នោះ​ក៏​គង់​ប្រសើរ​ថ្លៃថ្លា​ជាង​ចីវរ​ទាន​ទាំងនោះ​ទៅ​ទៀត ព្រោះ​ការ​សម្តែង​ក្តី ការ​ទូន្មាន​ក្តី ការ​ស្តាប់​នូវ​ធម៌​ក្តី ជា​គុណ​ដ៏​ធំធេង​បំផុត ។

ហេតុ​អ្វី​បានជា​ការ​ស្តាប់ធម៌​បាន​អានិសង្ស​ច្រើន​ដល់​ម្ល៉េះ ? ព្រោះថា​ការ​ស្តាប់ធម៌​នាំ​ឱ្យ​កើត​សទ្ធា កាលបើ​កើត​សទ្ធា​ហើយ នាំ​ឱ្យ​បាន​សម្រេច​ផល​ដែល​មានគុណ​វិសេស​ដទៃ​ៗ​ទៀត​បាន​។

ព្រោះហេតុនោះ ទើប​ព្រះ​ភគវា​ទ្រង់​ត្រាស់​ថា ធម្មទាន​ឈ្នះ​អស់​អាមិសទាន​ទាំងពួង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ