ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្ត​នេះ​ទោះបីរ​ប៉ឹង​រឹងរូស​ដូច​ម្ដេច​ក៏​គង់​ទូន្មាន​បាន

3 ឆ្នាំ មុន

ថ្វីបើ​ចិត្តជា​សភាវៈ​អរូបី​យើង​មិន​អាច​មើលឃើញ​ដោយ​ចក្ខុ​មែន តែ​វា​អាច​បង្គាប់បញ្ជា​លើ​រូបរាង​កាយ​ទាំងមូល​បាន បើ​យើង​មិន​បាន​អប់រំ ឃុំគ្រង​បាន​ល្អ​នោះ ។ ចិត្តជា​អរូបី​យ៉ាងនេះ​ហើយ​ទើប​ព្រះ​សាស្ដា​ប្រដៅ​សត្វលោក​ឲ្យ​អប់រំ​ចិត្ត ឲ្យ​ជា​ចិត្ត​មាន​សភា​ព​​ទន់ភ្លន់​ល្អ ឲ្យ​វៀរចាក​អកុសល​ទាំងពួង​មានការ​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ ឬ​វាចា​ជា​ដើ​ម ទៅ​លើ​មនុស្ស​សត្វ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង…

ថ្វីបើ​ចិត្តជា​សភាវៈ​អរូបី​យើង​មិន​អាច​មើលឃើញ​ដោយ​ចក្ខុ​មែន តែ​វា​អាច​បង្គាប់បញ្ជា​លើ​រូបរាង​កាយ​ទាំងមូល​បាន បើ​យើង​មិន​បាន​អប់រំ ឃុំគ្រង​បាន​ល្អ​នោះ ។

ចិត្តជា​អរូបី​យ៉ាងនេះ​ហើយ​ទើប​ព្រះ​សាស្ដា​ប្រដៅ​សត្វលោក​ឲ្យ​អប់រំ​ចិត្ត ឲ្យ​ជា​ចិត្ត​មាន​សភា​ព​​ទន់ភ្លន់​ល្អ ឲ្យ​វៀរចាក​អកុសល​ទាំងពួង​មានការ​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ ឬ​វាចា​ជា​ដើ​ម ទៅ​លើ​មនុស្ស​សត្វ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ។

ចិត្ត​នេះ​ទោះបីរ​ប៉ឹង​រឹងរូស​ដូច​ម្ដេចក្ដី​ក៏​គេ​អាច​ទូន្មាន ឬ​អប់រំ​ឲ្យ​បាន​ល្អ​ដែរ មិន​ខុស​ពី​ជាង​ធ្នូ​ពត់​តម្រង់​កូនសរ​ឲ្យ​ត្រង់​ដែល​អាច​បាញ់​ចំ​គោលដៅ​ក្នុង​ទិស​ទាំង​បួន​ដូច​សេចក្ដី​ប្រាថ្នា​បាន ។

បើ​លម្អិត​សង្កត់​ចិត្តបាន​ហើយ ទើប​បំពេញ​កិច្ចការ​ឲ្យ​សម្រេច​បាន ក៏​អាស្រ័យ​ទៅ​លើ​ការ​ធ្វើ​ដោយ​សេចក្ដី​ព្យាយាម និង​សេចក្ដី​អត់ធន់ ដែល​លោក​ហៅ​ថា​ខន្តី​គឺ​ការ​អំណត់​តស៊ូ ធ្វើ​មិន​ខ្លាច​នឿយ​លំបាក​គ្រប់យ៉ាង​ក្នុង​ការ​បំពេញ​កិច្ចការ​នោះ​ៗ ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ