មាតាបិតាគប្បីផ្តាំកូនថា ចូរកូនសម្តែងនូវការរីករាយដល់អ្នកដែលឈ្នះកូនគ្រប់ករណី ដើម្បីដល់ថ្ងៃក្រោយតទៅ នៅពេលដែលកូនឈ្នះគេវិញ គេនឹងសម្តែងការរីករាយមករកកូនដូចគ្នាដែរ ។
ប៉ុន្តែបើគេមិនបានសម្តែងការរីករាយមករកកូនទេនោះ កូនក៏គួរសម្តែងនូវការយល់ដល់ចិត្តរបស់គេ និងអាណិតគេផង ព្រោះគេបានចាញ់តាំងតែពីគ្រាដំបូងដែលគេបានឈ្នះកូនម្ល៉េះ គឺចាញ់ចិត្តរបស់ខ្លួនគេហ្នឹងឯង។
ចំណែកកូនវិញ គឺឈ្នះចិត្តរបស់កូន ដែលជាការឈ្នះដ៏ប្រសើរ ព្រោះមិនមានការតស៊ូណា ឱ្យក្រៃលែងជាងការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឡើយ ។ សាន សារិន
ចែករំលែកព័តមាននេះ