បព្វជិតឥតវត្តប្រតិបត្តិ និយាយពាក្យឡេះឡោះមិនត្រូវតាមធម៌វិន័យ វក់វីតែនឹងបច្ចេកវិទ្យាដ៏ទំនើប មិនមានអភិសមាចារ គ្មានការសង្រួមឥន្ទ្រិយ ប្រព្រឹត្តប្រាសចាកកិច្ចរបស់អ្នកបួស ជាអ្នកសម្បូណ៌ដោយសេចក្ដីប្រាថ្នា លោភលន់ចង់បានលាភសក្ការៈ ធ្ងន់ដោយកិលេសនឹងឈ្មោះថា សមណៈដូចម្ដេចបាន ។
ឈ្មោះថាសមណៈព្រោះលោកមិនបានធ្វើជីវិតសត្វឲ្យវិនាស មិនបៀតបៀនដោយដំបងឲ្យគេដល់នូវសេចក្ដីលំបាកទាំងផ្លូវកាយ និងចិត្ត លោកបានសម្លាប់កិលេសចោលអស់ហើយគឺមិនធ្ងន់ដោយកិលេសឡើយ និងជាអ្នកប្រព្រឹត្តស្ងប់រម្ងាប់ចាកសេចក្ដីបៀតបៀនដូចមានពុទ្ធភាសិតថា៖
អ្នកដែលរម្ងាប់នូវបាបទាំងឡាយឲ្យស្ងប់ទៅបានទើបតថាគតហៅថា សមណៈ ដោយហេតុដែលគេជាអ្នកស្ងប់រម្ងាប់នោះឯង។ ការដែលរម្ងាប់នូវកិលេសឱ្យអស់ពីខន្ធសន្តាននេះឯងជាលក្ខណៈសម្គាល់របស់សមណៈ ។ សាន សារិន
ចែករំលែកព័តមាននេះ