ព្រះមានព្រះភាគត្រាស់ពន្យល់ថា ហេតុដែលនាំឱ្យមនុស្សមានជំងឺប្រចាំកាយមកពីការប្រព្រឹត្តកម្ម៦យ៉ាងគឺៈ
១-មិនមានករុណាអាណិតអាសូរសត្វ ប្រព្រឹត្តធ្វើបាប ឬកាប់ប្រហារជីវិតសត្វដោយមិនខ្លាចបាបកម្ម
២-ញុំាងជីវិតសត្វឱ្យដល់នូវការលំបាកវេទនាព្រោះតែអំណាចរបស់ខ្លួន
៣-ពេញចិត្តនឹងសម្លាប់, ព្យាយាមសម្លាប់, សត្វនោះអស់ជីវិតព្រោះតែការព្យាយាមសម្លាប់
៤-មិនស្គាល់ប្រមាណក្នុងការបរិភោគអាហារគឺហូបលើសកម្រិតទាល់តែឈឺ ឬតមអាហារពេក ឬក៏អាហារដាក់ថ្នាំគីមីហើយនៅតែមិនចេះរើសមុខម្ហូប
៥-ត្រាច់ទៅកាន់ទីណាមួយមិនគួរមិនដឹងកាលៈទេសៈ មិនស្គាល់ពេលវេលា មិនស្គាល់កន្លែងគ្រោះថ្នាក់
៦-មិនរក្សាសីលធ្វើសមាធិវិបស្សនាដើម្បីកាត់បន្ថយចំណង់តណ្ហាខ្លះ ចេះតែបណ្តែតបណ្តោយប្រព្រឹត្តតាមតែចិត្តចង់រហូតបាក់កម្លាំង ។
ហេតុទាំង៦នេះជាប្រភពនាំឱ្យរូបកាយញាំញីទៅដោយជំងឺតម្កាត់ផ្សេងរោមរឹតរហូតលែងប្រព្រឹត្តកិច្ចការអ្វីៗឱ្យសម្រេចបាន ។ សាន សារិន
ចែករំលែកព័តមាននេះ