រវាងស្វាមីនិងភរិយា បើអ្នកទាំងពីរស្គាល់តួនាទីរៀងខ្លួន នោះនឹងមិនប្រព្រឹត្តបំពានតួនាទីគ្នាទេ និងចេះយល់ចិត្តគ្នា ឲ្យតម្លៃគ្នាទៅវិញទៅមក ជាពិសេសមានភាពស្មោះត្រង់ចំពោះគ្នានិងគ្នាគឺមិនចេះឈ្លោះគ្នា ហើយក៏មិនចេះប្រច័ណ្ឌគ្នាដែរ ព្រោះទុកចិត្តគ្នាទៅវិញទៅមកហើយ ។
តាមពឹតទៅការហួងហែងថែរក្សាភរិយាគឺជាការប្រពៃណាស់សម្រាប់ស្វាមីគ្រប់រូប ដែលចេះបំពេញតួនាទីខ្លួនក្នុងការគ្រប់គ្រងគ្រួសារឲ្យបានល្អ តែសូមកុំហួងហែងហួសហេតុដល់ថ្នាក់ប្រច័ណ្ឌផ្កាប់មុខ បិទសិទ្ធិសេរីភាពភរិយាមិនឲ្យធ្វើអ្វីបានសោះនោះក៏មិនល្អដែរ ព្រោះបច្ចុប្បន្នស្ត្រីគឺមានសិទ្ធិស្មើនឹងបុរស កិច្ចការអ្វីដែលបុរសធ្វើបាន ស្ត្រីក៏អាចធ្វើបានដូចគ្នា ។
ការចេះល្មមចិត្ត បំពេញឱ្យគ្នាតាមការគួរ និងចេះយោគយល់ យកការសន្តោសជាធំហ្នឹងហើយជាប្រភពនៃសេចក្តីសុខសុភមង្គលនៃគ្រួសារ ។ សាន សារិន
ចែករំលែកព័តមាននេះ