ព្រះមានព្រះភាគត្រាស់ថា ភ្លើងប្រទីបកាលណាយើងចេះប្រើវាបានល្អ វានឹងបំភ្លឺជីវិតរបស់យើងឲ្យរុងរឿងឡើង តែបើយើងប្រើវាមិនបានល្អទេ នោះវានឹងឆេះបំផ្លាញជីវិតរបស់យើងអស់គ្មានសល់ជាមិនខាន ។
សេចក្តីនេះលោកប្រៀបធៀបទៅនឹងមនុស្សម្នាក់ដែលបានយកការព្យាយាមមកអនុវត្តក្នុងជីវិត ផ្គងចិត្តទុកដាក់ពាក្យព្យាយាមនេះយ៉ាងមាំ រហូតដល់ប្រឹងប្រែងជ្រុលទៅជាបាក់កម្លាំងកាយ អស់កម្លាំងចិត្ត ទៅជាឆ្កួតវង្វេងឈឺស្លាប់អសារឥតការ ។
នៅក្នុងគម្ពីរធម្មបទ ព្រះពុទ្ធលោកពន្យល់ពីរបៀបថ្លឹងឥន្ទ្រិយក្នុងសតិយ៉ាងនេះថា បើងងុយត្រូវដេក បើឃ្លានត្រូវហូប ដេកអស់ងងុយត្រូវក្រោកធ្វើការបន្តទៀត រូបកាយនេះមិនមែនជាគ្រឿងយន្តនោះទេ ប្រយ័ត្នតែវាប្រកែកមិនព្រមធ្វើតាមយើង នោះនឹងចប់ហើយ ។
បើអ្នករវល់រហូតដល់គ្មានពេលហូប គ្មានពេលសម្រាន្ត នោះថ្ងៃណាមួយអ្នកនឹងត្រូវសម្រាករហូតហើយ ។ សាន សារិន
ចែករំលែកព័តមាននេះ