មនុស្សល្អរមែងមើលឃើញសេចក្ដីល្អរបស់អ្នកដទៃ មិនប្រកាន់ទោសអូសដំណើរ មិនចេះប្រទូស្ត ពិសេសមិនចេះមើលរឿងអាក្រក់របស់អ្នកដទៃទេ ។
មានរឿងគួរឱ្យសង្វេគខ្លះ ត្រង់ដែលមនុស្សមួយចំនួនចូលចិត្តមើលផ្កា មើលរូបស្អាតៗ ប៉ុន្តែបែរជាមិនចូលចិត្តមើលសេចក្ដីល្អរបស់អ្នកដទៃទៅវិញ ឯចំណែកលាមកជាដើមជារបស់ស្មោកគ្រោក មិនត្រូវការមើលទេ ប៉ុន្តែបែរចូលចិត្តសម្លឹងមើលសេចក្ដីអាក្រក់លាមក ឬទោសកំហុសរបស់អ្នកដទៃទៅវិញ នេះជាចិត្តមិនប្រពៃឡើយ ។
ការរៀនសម្លឹងមើលសេចក្ដីល្អរបស់អ្នកដទៃ នាំឱ្យកាត់បន្ថយបាននូវការខឹងស្អប់ ការច្រណែនឈ្នានីស ដូច្នេះទើបមេត្តាចិត្តមានឱកាសកើតឡើងបាន មេត្តាជាគ្រឿងទ្រទ្រង់លោក ចំណែកព្យាបាទជាគ្រឿងដុតលោក គួរចៀសឱ្យឆ្ងាយ ។ សាន សារិន
ចែករំលែកព័តមាននេះ