ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូអាចារ្យ​គប្បី​ការពារ​សិស្ស​ក្នុង​ទិស​ទាំងពួង

3 ឆ្នាំ មុន

នៅ​ក្នុង​សិក្ខាបទ​របស់​គ្រូអាចារ្យ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា លោកគ្រូ​អាចារ្យ​គប្បី​សិក្សា​តាំងចិត្ត​យ៉ាងនេះ​ថា អាត្មាអញ​ត្រូវ​ការពារ​សិស្ស​ទាំងឡាយ​ក្នុង​ទិស​ទាំងពួង ដោយ​ការ​បង្ហាត់បង្រៀន​វិជ្ជាការ​ឱ្យ​បាន​ច្បាស់លាស់ ។ សិក្ខាបទ​ដែល​ភិក្ខុ​បដិបត្តិ​បាន​ត្រឹមត្រូវ​រមែង​រក្សា​ការពារ​នូវ​ភិក្ខុ​នោះ​ផង រក្សា​ការពារ​នូវ​ព្រះពុទ្ធ​សាសនា​ផង​យ៉ាងណាមិញ ការ​ដឹកនាំ​ឲ្យ​សិស្ស​ល្អ ការ​បង្រៀន​ដោយ​ល្អ…

នៅ​ក្នុង​សិក្ខាបទ​របស់​គ្រូអាចារ្យ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា លោកគ្រូ​អាចារ្យ​គប្បី​សិក្សា​តាំងចិត្ត​យ៉ាងនេះ​ថា អាត្មាអញ​ត្រូវ​ការពារ​សិស្ស​ទាំងឡាយ​ក្នុង​ទិស​ទាំងពួង ដោយ​ការ​បង្ហាត់បង្រៀន​វិជ្ជាការ​ឱ្យ​បាន​ច្បាស់លាស់ ។

សិក្ខាបទ​ដែល​ភិក្ខុ​បដិបត្តិ​បាន​ត្រឹមត្រូវ​រមែង​រក្សា​ការពារ​នូវ​ភិក្ខុ​នោះ​ផង រក្សា​ការពារ​នូវ​ព្រះពុទ្ធ​សាសនា​ផង​យ៉ាងណាមិញ ការ​ដឹកនាំ​ឲ្យ​សិស្ស​ល្អ ការ​បង្រៀន​ដោយ​ល្អ ការ​បង្ហាត់បង្ហាញ​សិល្បសាស្ត្រ​ត្រូវ​តាម​សម័យកាល គឺ​លោកគ្រូ​អាចារ្យ​មានការ​តាំងចិត្ត​ឲ្យ​សិស្ស​មាន​វិជ្ជាដើម្បីជាទីពឹង​ខ្លួនឯង​បាន​ក៏​យ៉ាងនោះ​ដែរ គឺ​សំដៅត្រង់​ទឹកចិត្ត​មេត្តាករុណា​ព្រម​ដោយ​ការ​ផ្ដល់​ចំណេះវិជ្ជា​ផ្សេង​ៗ ការពារ​សិស្ស​កុំ​ឲ្យ​វង្វេង​ស្រវឹង​នឹង​ចំណេះវិជ្ជា​ដែល​ខ្លួន​មាន ហើយ​ប្រព្រឹត្ត​នូវ​អំពើ​ផ្ដេសផ្ដាស​បៀតបៀន​អ្នក​ដទៃ​ដោយ​ប្រការ​ណាមួយ​នោះ មិនមែន​ជា​ការ​ប្រពៃ​ឡើយ ។

គ្រូអាចារ្យ​ការពារ​សិស្ស​ទាំងឡាយ​ដោយ​ការ​បង្ហាត់បង្រៀន​វិជ្ជាការ​ដល់​សិស្ស​ឱ្យ​បាន​ចេះ​ស្ទាត់ មាន​ជំនាញ​ច្បាស់លាស់ វិជ្ជា​ហ្នឹងហើយ​ជា​ទ្រព្យ​គាប់ប្រសើរ​អាច​ការពារ​ខ្លួន​បាន​គ្រប់​ទិស​ទាំងពួង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ