ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាភ យស ស​សើរ សុខ ជា​សម្បុក​នៃ​កិលេស

3 ឆ្នាំ មុន

អ្វី​ៗ​ដែល​ញុំ​ា​ង​ចិត្ត​ឱ្យ​ចម្រើន​ដោយ​ការ​លោភលន់ ត្រេកត្រអាល ដុត​រោល​ចិត្ត​ឱ្យ​ដល់​នូវ​សេចក្តី​សៅហ្មង នោះ​ហើយ​ហៅ​ថា​សម្បុក​នៃ​កិលេស ។ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា​លោកធម៌​គឺ លាភ យស ស​សើរ សុខ…

អ្វី​ៗ​ដែល​ញុំ​ា​ង​ចិត្ត​ឱ្យ​ចម្រើន​ដោយ​ការ​លោភលន់ ត្រេកត្រអាល ដុត​រោល​ចិត្ត​ឱ្យ​ដល់​នូវ​សេចក្តី​សៅហ្មង នោះ​ហើយ​ហៅ​ថា​សម្បុក​នៃ​កិលេស ។

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា​លោកធម៌​គឺ លាភ យស ស​សើរ សុខ ជា​សម្បុក​នៃ​កិលេស​ដោយ​ការ​ប្រមាទ​ធ្វេស កិលេស​ចម្រើន​មិនដឹង​ខ្លួន មិន​ស្គាល់​កិលេស មិនឃើញ​សត្រូវ​ក្នុង​ចិត្ត តាម​ការ​ពិត​ចិត្ត​ពេញ​ដោយ​តម្រេក ការ​ប្រកាន់​ហួងហែង​រហូត​ដល់​ហ៊ាន​ឈ្លោះ​ទាស់ទែង​ដោយ​ប្រការ​ផ្សេង​ៗ សូ​ម្បី​តែ​ទី​វត្ត​អារាម​ក៏​អាងយ៉ាង​យក​ជា​របស់​ខ្លួន​ដែរ នេះ​ក៏​ព្រោះតែ​សម្បុក​កិលេស​ហ្នឹងឯង ។

ហេតុនេះ​ដើម្បី​កុំ​ឲ្យ​សត្រូវ​គឺ​កិលេស​ស៊កសៀត​ចូល​មក​ក្នុង​ចិត្ត​តាំងពី​តូចតាច​ល្អិតល្អោច​រហូត​រីក​ធំ​ប៉ុន​ភ្មំ​ក៏​នៅ​តែ​សម្គាល់ថា​ខ្លួន​អញ​ជា​អ្នក​បរិសុទ្ធ​នោះ ព្រះពុទ្ធ​លោក​ឱ្យ​អាស្រ័យ​នឹង​សេចក្ដី​មិន​ប្រមាទ ហើយ​ត្រូវ​យកគុណ​ធម៌​មក​ដាក់​ទុក​ក្នុង​ចិត្តជា​និច្ច ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ