ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកធម៌​ទាំង​៨​ជា​ធម៌​មិន​ទៀង

3 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ទាំងឡាយ​នេះ​គឺ លាភ ១ អលាភ ១ យស ១ អ​យស…

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ទាំងឡាយ​នេះ​គឺ លាភ ១ អលាភ ១ យស ១ អ​យស ១ និន្ទា ១ សរសើរ ១ សុខ ១ ទុក្ខ ១ ជា​ធម៌​មិន​ទៀង ក្នុង​មនុស្សជាតិ​ទាំ​ងឡាយ​ជា​ធម៌​មិន​ឋិតថេរ មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា ។

ចំណែក​បុគ្គល​អ្នកមាន​ប្រ​ជ្ញា​មាន​ស្មារតី លុះ​ដឹង​នូវ​ធម៌​ទាំងនេះ​ហើយ រមែង​ពិចារណា​ឃើញច្បាស់​នូវ​ធម៌​ដែល​មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា ឥដ្ឋារម្មណ៍ អារម្មណ៍​ជាទី​ប្រាថ្នា​រមែង​មិន​ញាំញី​ចិត្ត​របស់​បុគ្គល​នោះ​បាន ទាំង​អនិដ្ឋារម្មណ៍ អារម្មណ៍​មិន​ជាទី​ប្រាថ្នា​ក៏​មិន​អាច​ប៉ះទង្គិច​បាន សេចក្ដី​ត្រេកអរ ឬថា​សេចក្ដី​ថ្នាំងថ្នាក់ ក៏​បុគ្គល​នោះ​បាន​កម្ចាត់​បង់ហើយ ។

បុគ្គល​អ្នក​ដល់​នូវ​ត្រើយ​នៃ​ភព​រមែង​ដឹង​ច្បាស់​ដោយ​ប្រពៃ ព្រោះ​ដឹង​ច្បាស់​នូវ​បទ គឺ​ព្រះ​និព្វាន ដែល​មិន​មាន​ធូលី​គឺ​កិលេស​មិន​មាន​សេចក្ដី​សោក​តទៅ​ទៀត​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ